ស៊ីរីកំទេចមុខសញ្ញាប៉ះបោរជិត៨០នាក់នៅ Homs
07/04/2014 08:32
Vovworld-កាសែតប្រចាំថ្ងៃ Al Watan របស់ស៊ីរីនាថ្ងៃទី៦មេសាបានជូនដំណឹងថា យ៉ាងតិចបំផុតមុខសញ្ញាប៉ះបោរចំនួន៧៥នាក់ត្រូវកំទេចក្នុងពេលដែលកងទ័ពស៊ីរីវាយប្រហារទៅលើទីតាំងនៃកំលាំងនេះនៅខេត្ត Homs

ស៊ីរីកំទេចមុខសញ្ញាប៉ះបោរជិត៨០នាក់នៅ Homs (Reuters) Vovworld-កាសែតប្រចាំថ្ងៃ Al Watan របស់ស៊ីរីនាថ្ងៃទី៦មេសាបានជូន ដំណឹងថា យ៉ាងតិចបំផុតមុខសញ្ញាប៉ះបោរចំនួន៧៥នាក់ត្រូវកំទេចក្នុងពេល ដែលកងទ័ពស៊ីរីវាយប្រហារទៅលើទីតាំងនៃកំលាំងនេះនៅខេត្ត Homs នៅភាគ កណ្ដាល។ ក្នុងចំណោមនេះមានសមាជិកបរទេសនៃរណសិរ្ស Nusra (សាខាជា ផ្លូវការរបស់ Al Qeada នៅស៊ីរី)និងរណសិរ្សឥស្លាម (សម្ព័ន្ធភាពក្រុមឥស្លាមចំនួន ៦)។ ក៏នៅ Homs ដែរ សមាជិកក្រុមប៉ះបោរចំនួន៣០នាក់ត្រូវស្លាប់ក្នុងករណីផ្ទុះ ឃ្លាំងរំសេវ។ ក្នុងនោះមានប្រធានក្រុមប្រឹក្សាយោធារបស់កងទ័ពស៊ីរីសេរី Abdul Qader Juma និងបញ្ជាការសមរភូមិនៃកំលាំងនេះ Eyad Zugaib។ ឃ្លាំងរំសេវត្រូវផ្ទុះ ដោយត្រូវកាំជ្រួច Grad របស់កងទ័ពរដ្ឋាភិបាល៕
Related





