VOV WorldVOV World
ស៊ីរីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអ.ស.បអំពីជំនួយឧបត្ថម្ភ មនុស្សធម៌
24/02/2014 10:34
(VOVworld)-នាថ្ងៃទី២៣កុម្ភៈ រដ្ឋាភិបាលស៊ីរីបានប្រ កាសថាបានត្រៀមខ្លួនជាស្រេច
ស៊ីរីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអ.ស.បអំពីជំនួយឧបត្ថម្ភ មនុស្សធម៌
ទំនិញជំនួយមនុស្សធម៌របស់អ.ស.បបានមកដល់ព្រលានយន្តហោះ Damascus របស់ស៊ីរី​នាថ្ងៃទី១៣កុម្ភៈ (រូបថតៈ AFP-TTXVN) (VOVworld)-នាថ្ងៃទី២៣កុម្ភៈ រដ្ឋាភិបាលស៊ីរីបានប្រកាសថាបានត្រៀមខ្លួនជា ស្រេច សហប្រតិបត្តិការជាមួយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលអនុញ្ញត្តិឲ្យប្រជាជនរបស់ខ្លួនទាក់ទងផ្ទាល់ជាមួយជំនួយឧបត្ថម្ភមនុស្សធម៌ ដោយលក្ខ័ណ្ឌថា សេចក្តីសម្រេចចិត្តនោះត្រូវគោរពអធិបតេយ្យភាពរបស់ស៊ីរី។ ក្នុងសេចក្តីប្រកាស១របស់ក្រសួងការបរទេសស៊ីរីឲ្យដឹងថា សេចក្តីសម្រេចថ្កោល ទោសរាល់ការវាយប្រហារភេរវកម្មរបស់បណ្តាអង្គការពាក់ព័ន្ធនឹងបណ្តាញភេរវ កម្មអន្តរជាតិ Al Qaeda សឲ្យឃើញថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បទទួលស្គាល់ វត្តមានរបស់លិទ្ធិភេរវកម្មពាក់ព័ន្ធនឹង Al Qaeda នៅប្រទេសស៊ីរីដែរ។         តាមតួលេខថ្មីបំផុតឲ្យដឹងថា ប្រជាជនស៊ីរីចំនួន៩,៣លាននាក់កំពុងត្រូវ ការជំនួយឧបត្ថម្ភ៕

More