VOV WorldVOV World
សិក្ខាសាលា “៧០ឆ្នាំផ្នែកការទូតដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”
12/08/2015 09:59
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ទិវាបង្កើតផ្នែកការទូត (ថ្ងៃទី២៨ សីហា) នាថ្ងៃទី ១២ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេស វៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោម ប្រធានបទ “៧០ឆ្នាំផ្នែកការទូត ដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”។
សិក្ខាសាលា “៧០ឆ្នាំផ្នែកការទូតដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូត (ថ្ងៃទី២៨ សីហា) នាថ្ងៃទី១២ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត ណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “៧០ឆ្នាំផ្នែកការទូត ដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថាតាំង ពីថ្ងៃបង្កើតមុននេះ៧០ឆ្នាំមក ផ្នែកការទូតវៀតណាមបានរួមវិភាគទានដ៏សែនសំ ខាន់ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិនិងឯកភាពមាតុប្រទេសនាអតីតកាលក៏ ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិនិងការពារសន្តិសុខ មាតុប្រទេសនាបច្ចុប្បន្ន។ផ្នែកការទូតក៏បានរួមចំណែកក្នុងការពង្រឹងនិងលើកកំ ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។ សិក្ខាសាលាទាក់ទាញការចូលរួមរបស់តំណាងជិត១០០នាក់មកពីក្រសួង ស្ថាប័នមជ្ឈឹមនានា ក្នុងស្ថានភាពថ្មី លោក Pham Binh Minh បានចាត់ទុកថា ភារកិច្ចចម្បងរបស់ផ្នែក ការទូតគឺត្រូវរក្សារឹងមាំបរិយាកាសសន្តិភាព ងាយស្រួលសំរាប់ការជំរុញខ្លាំង ដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ការពារឯករាជ្យ អធិបតេយ្យ ភាព ឯកភាពនិងបូរណភាពដែនដីរបស់ប្រទេសជាតិ រួមចំណែកក្នុងការតស៊ូ ដើម្បីសន្តិភាព ប្រជាធិបតេយ្យលើសកលលោក។ បទសន្ទរកថានៅសិក្ខាសាលានេះបាននាំចេញការផ្ដើមគំនិតនានាដើម្បីផ្នែក ការទូតបន្តអនុវត្តល្អជាងទៀតនូវភារកិច្ចកិច្ចការបរទេសដែលបក្សនិងប្រជាជន ប្រគល់ជូន៕