សិក្ខាសាលាពិគ្រោះយោបល់ផែនការធ្វើសកម្មភាពស្តីពីនារីនិងសេដ្ឋកិច្ចក្នុងឆ្នាំ APEC ២០១៧
10/04/2017 11:17
(VOVworld)-ដើម្បីត្រៀមរៀបចំខ្លឹមសារសម្រាប់វេទិកានារីនិងសេដ្ឋកិច្ច APEC នាថ្ងៃ ទី ១០មេសានៅទីក្រុងហូជីមិញ ក្រសួងការងារ

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើកទី៧ (VOV) (VOVworld)-ដើម្បីត្រៀមរៀបចំខ្លឹមសារសម្រាប់វេទិកានារីនិងសេដ្ឋកិច្ច APEC នាថ្ងៃ ទី ១០មេសានៅទីក្រុងហូជីមិញ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាមបានរៀបចំសន្និសីទពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការសកម្មភាពស្តីពី នារីនិងសេដ្ឋកិច្ចក្នុងឆ្នាំ APEC ២០១៧។ វេទិកានេះមានទ្រង់ទ្រាយទទួលតំណាង ៥០០នាក់មកពីប្រទេសចំនួន២១ រួមទាំងសម្ព័ន្ធក្រុមហ៊ុននិងអង្គការនានាផងដែរ។ នៅក្នុងសន្និសីទពិគ្រោះយោបល់នេះ តំណាងចូលរួមបានស្នើឲ្យរដ្ឋមានគោល នយោបាយបើកទូលាយសម្រាប់សហគ្រាសប្រើប្រាស់ពលករជានារី។តំណាងទាំង អស់មានគោលបំណងថា រដ្ឋនឹងមានគោលនយោបាយជួយឧបត្ថម្ភ និងអភិវឌ្ឍន៍នូវ សហគ្រាសដែលមានម្ចាស់ជានារី។ ហើយអាជីវករជានារីផ្ទាល់ក៏ត្រូវខិតខំប្រឹងប្រែង រៀនសូត្រដើម្បីមានទស្សនវិស័យគ្រប់ជ្រុងជ្រោយ និងបង្កើនប្រសិទ្ធភាពប្រកួត ប្រជែងផងដែរ៕
Related





