VOV WorldVOV World
សិក្ខាសាលាអាស៊ាន-ចិនរំលឹកអនុស្សាវរី១០ឆ្នាំទិវាចុះហត្ថលេខាDOC
02/11/2012 10:12
(VOVworld)-សិក្ខាសាលារំលឹកខួបអនុស្សាវរីយ៌លើក ទី១០ ទិវាចុះហត្ថលេខាលើសេចក្តីថ្លែងការស្តីពីក្រម ប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ដោយបណ្តាមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន និងចិនរៀបចំឡើង នៅរាជធានីភ្នុំពេញកម្ពុជានាថ្ងៃទី១វិច្ឆិកា។ គណៈប្រតិភូវៀតណាម ដឹកនាំ​
សិក្ខាសាលាអាស៊ាន-ចិនរំលឹកអនុស្សាវរី១០ឆ្នាំទិវាចុះហត្ថលេខាDOC
សន្និសីទពិគ្រោះយោបល់លើកដម្បូងរវាងអាស៊ាននិងចិនស្តីអំពីDOC នាខែវិច្ឆកាឆ្នាំ២០១២ (រូបថតៈ Internet) (VOVworld)-សិក្ខាសាលារំលឹកខួបអនុស្សាវរីយ៌លើកទី១០ ទិវាចុះហត្ថលេខាលើ សេចក្តី ថ្លែងការស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ដោយបណ្តាមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាននិងចិនរៀបចំឡើងនៅរាជធា នីភ្នំពេញកម្ពុជានាថ្ងៃទី១វិច្ឆិកា។ គណៈប្រតិភូវៀតណាម ដឹកនាំ​ដោយលោក Vu Hồ អនុប្រធាននាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀត​ណាមបានចូលរួមព្រឹត្ត ការណ៌នេះ។ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា Hor Namhong បានលើកច្បាស់ថា សិក្ខាសាលានេះជា ឱកាសដើម្បីអាស៊ាននិងចិន ផ្លាស់ប្តូរបែបផែនរក្សាសុពលភាពនៃ DOC  សំដៅដោះស្រាយជំលោះនៅសមុទ្រ ខាងកើត។លោកHor Namhong ក៏ចាត់ ទុកដែរថា ភាគីទាំងពីរត្រូវអនុវត្តន៌DOC យ៉ាងពេញលេញតាមរយៈការ កំណត់រាល់សកម្មភាពជាក់ស្តែងដើម្បីផលប្រ យោជន៌រួម និងចូលរួមបណ្តា ការពិភាគ្សាដើម្បីឈានដល់ក្រមប្រតិបត្តិតំបន់នៅ សមុទ្រខាងកើត​(COC)។  អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនFu Ying អះអាងថា ចិនសន្យានឹង អនុវត្តDOC ដ៏គ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ ចាត់ទុកថា ចិននិងអាស៊ានត្រូវមានសកម្មភាពដើម្បីឈានដល់ការអនុម័តលើ COC៕