តំណាងចូលរួមសិក្ខាសាលានៅទីស្នាក់ការក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃសហព័ន្ធរុស្ស៊ី (រូបថត៖ VNA)

ក្នុងសិក្ខាសាលានេះ អ្នកជំនាញនិងអ្នកប្រាជ្ញ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ ក៏ដូចជាតួនាទីនិងការចូលរួមចំណែករបស់ វៀតណាមដល់សហគមន៍អន្តរជាតិ ព្រមទាំងវិភាគអំពីលទ្ធភាពនៃការតភ្ជាប់គម្រោងនិងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ និងការបង្កើនទំនាក់ទំនងភាពជាដៃគូ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៅក្នុង«លំហរអាស៊ីនិងអឺរ៉ុប»។

លើសពីនេះទៀត ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានជូនដំណឹងដោយសង្ខេបនូវគោលដៅនិងចក្ខុវិស័យ ដែលបានចែងនៅក្នុងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម ដែលក្នុងនោះមានការធ្វើឲ្យវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់តាមទិសសង្គមនិយមនៅពាក់កណ្តាលសតវត្សទី២១ផងដែរ៕