VOV WorldVOV World
សិក្ខាសាលាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
13/08/2015 09:49
Vovworld-នាព្រឹកថ្ងៃទី១៣សីហាគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ​សហការជាមួយមជ្ឈមណ្ឌលពន្លឿន វិនិយោគ
សិក្ខាសាលាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
សិក្ខាសាលាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (VNP)         Vovworld-នាព្រឹកថ្ងៃទី១៣សីហាគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ​សហការជាមួយមជ្ឈមណ្ឌលពន្លឿនវិនិយោគពាណិជ្ចកម្មទេសចរណ៍រៀបចំ​ សិក្ខាសាលាដោយប្រធានបទ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និងកិច្ចព្រម​ ព្រៀង​​ពាណិជ្ជកម្មសេរីជំនាន់ថ្មី។ ដល់ឥឡូវនេះវៀតណាមបានចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០និងកំពុងចរចារលើកិច្ចព្រមព្រៀងចំនួន ៥ទៀត។ តាមរយៈនោះនាំមកឲ្យវៀតណាមឱកាសដូចជាមុខទំនិញជាច្រើននឹង ​បាន​​អនុគ្រោះពន្ធថយចុះ០% ទិញទំនិញនាំចេញដោយតំលៃថោកជាដើម រួមជា​ មួយ​នោះក៏មានការលំបាកដែរ។ លោក Duong Van Dan នាយក​ក្រុមហ៊ុន​ភាគ​ហ៊ុន ​វិនិយោគ Bigsun វៀតណាម​បានចាត់ទុកថា៖         “ដើម្បីជ្រៀតចូលទីផ្សារនានាចំពោះកិច្ចព្រមព្រៀង FTA អង្គភាពអាជីវកម្ម​ត្រូវ​ ត្រៀម​រៀបចំជាច្រើន។ នាបច្ចុប្បន្នអង្គភាពអាជីវកម្មយើងខ្ញុំនៅមិនទាន់គ្រប់​កំលាំង ​ដើម្បី​ប្រកួតប្រជែងជាមួយបណ្ដាទីផ្សារនេះឡើយ។ ហេតុនេះហើយ​ការងារ​ត្រូវធ្វើ ភ្លាម​គឺ​លើកកំពស់សមត្ថភាពប្រកួតប្រជែងរោងចក្រម៉ាស៊ីនត្រូវបាន​វិនិយោគ៕”