VOV WorldVOV World
សកម្មភាពជាច្រើនឆ្ពោះមកសមុទ្រកោះនៅដំបន់នានា
13/06/2014 11:04
Vovworld-នាព្រឹកថ្ងៃទី១៣មិថុនានៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមបានរៀបចំឧទ្ទេសនាមបទចម្រៀងថ្មីចំនួន៧០ស្ដីពីសមុទ្រកោះស្រុកកំណើត។
សកម្មភាពជាច្រើនឆ្ពោះមកសមុទ្រកោះនៅដំបន់នានា
បទចម្រៀងថ្មីចំនួន៧០ស្ដីពីសមុទ្រកោះស្រុកកំណើត (VOV)         Vovworld-នាព្រឹកថ្ងៃទី១៣មិថុនានៅទីក្រុងហាណូយ សមាគមតន្ត្រីករ​វៀតណាមបានរៀបចំឧទ្ទេសនាមបទចម្រៀងថ្មីចំនួន៧០ស្ដីពីសមុទ្រកោះ ស្រុកកំណើត។ នេះជាបណ្ដាបទចម្រៀងបង្ហាញនូវទឹកចិត្តស្នេហាជាតិ មោទនាភាព​ជាតិក៏ដូចជាប្រឆាំងជំទាស់ការដែលចិនដាក់ខុសច្បាប់ស្ថានីយ៍ ខួង Haiyang Shiyou ៩៨១​ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត សមុទ្ររបស់​វៀត​ណាម។​  តន្ត្រីករ Cat Van អនុប្រធានសមាគមតន្ត្រីករវៀត ណាមបានចាត់​ទុក​ថា៖ “នេះជាបណ្ដាបទចម្រៀងទាន់ពេលវេលាប្រធានបទពហុបែបឆ្ពោះទៅមាតុ ប្រទេស។ ពាក្យពេជ្រក្នុងបទចម្រៀងស្រស់ស្អាតនិងតភ្ជាប់នឹងចរន្តហូរនៃ តូរតន្ត្រី​ប្រពៃណី។”         នៅខេត្ត Dac Nong នាយប់ថ្ងៃទី១២មិថុនា សម្ព័ន្ធយុវជនប្លុកស្ថាប័ន​ខេត្ត Dac Nong បានរៀបចំកម្មវិធីជួបប្រាស្រ័យសមាជិកសម្ព័ន្ធយុវជនឆ្ពោះទៅ​ សមុទ្រ​កោះស្រុកកំណើត។​ សមាជិកសម្ព័ន្ធយុវជនជាង១២០០នាក់បាន ចូល​រួម​កម្មវិធី។ លេខាសម្ព័ន្ធយុវជនប្លុកស្ថាប័នខេត្ត Bui Thi Kim Thu បានឲ្យ ដឹងថា៖ “កម្មវិធីសំដៅឃោសនាកំណត់ទិសដៅឲ្យសមាជិកសម្ព័ន្ធយុវជនជឿជាក់ ទាំងស្រុងទៅលើកិច្ចដឹកនាំរបស់បក្សនិងរដ្ឋ។ យើងខ្ញុំចង់ឃោសនាឲ្យ​ សមាជិក​សម្ព័ន្ធយុវជនស្នេហាជាតិត្រឹមត្រូវ បង្ហាញដោយសកម្មភាពជាក់ ស្ដែងនិង​មាន​អត្ថន័យ៕”