សកម្មភាពជាច្រើនរំលឹកទិវាពលកម្មអន្តរជាតិទី១ឧសភានិងជួយជ្រោមជ្រែងខែកម្មករ
30/04/2014 08:58
Vovworld-នាថ្ងៃទី២៩មេសា សមាជិកសហជីពខេត្ត Phu Yen ចំនួន២៥០នាក់បានចូលរួមពិធីបំផុសខែកម្មករឆ្នាំ២០១៤និងរំលឹកខួបលើកទី១២៨នៃទិវាពលកម្មអន្តរជាតិទី១ឧសភា។

សកម្មភាពជាច្រើនរំលឹកទិវាពលកម្មអន្តរជាតិទី១ឧសភានិងជួយជ្រោមជ្រែងខែកម្មករ (VOV) Vovworld-នាថ្ងៃទី២៩មេសា សមាជិកសហជីពខេត្ត Phu Yen ចំនួន២៥០នាក់ បានចូលរួមពិធីបំផុសខែកម្មករឆ្នាំ២០១៤និងរំលឹកខួបលើកទី១២៨នៃទិវាពលកម្ម អន្តរជាតិទី១ឧសភា។ ក្នុងខែកម្មាករឆ្នាំនេះ បណ្ដាអង្គការសហជីពលើភូមិសាស្ត្រ ខេត្ត Phu Yen បានជំរុញឃោសនារដ្ឋធម្មនុញ្ញគោលការណ៍គោលនយោបាយ របស់បក្សច្បាប់របស់រដ្ឋចំពោះកម្មករនិងពលករ។ នៅខេត្ត Dac Lac ក្នុងខែកម្មាករឆ្នាំ២០១៤ សហជីពគ្រប់ជាន់ថ្នាក់បានរៀបចំការលើកដម្កើងគំរូមានស្នាដៃឆ្នើមក្នុងពលកម្មផលិតកម្ម លើកដម្កើងអង្គភាពអាជីវកម្មធ្វើល្អគោលនយោបាយការងារធ្វើជីវភាពពលករ។ លោក Tran Tuan Anh ប្រធានសម្ព័ន្ធសហជីពខេត្ត Dac Lac បានឲ្យដឹងថា៖ “យើងខ្ញុំបានបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងកម្មករនិយោជិក ពលករ។ យើងខ្ញុំចលនាអ្នកប្រើប្រាស់ពលករម្ចាស់ការដោះស្រាយការងារធ្វើនិងស្ថិរភាពចំណូលសំរាប់ពលករ។ ក៏ក្នុងឱកាសនេះដែរ យើងខ្ញុំយកចិត្តទុកដាក់ដល់ ការបង្កើតអង្គការសហជីព លើកកំពស់គុណភាពសកម្មភាពរបស់អង្គការ ពិសេស គឺនៅមូលដ្ឋាននិងគុណភាពសកម្មភាពរបស់សមាជិកសហជីព៕”
Related





