សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញា
01/09/2015 08:43
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០បដិវត្តន៍ខែសីហានិង ទិវាបុណ្យជាតិទី២កញ្ញា នា ថ្ងៃទី១ កញ្ញា វិទ្យុសម្លេងវៀតណាមបានផ្សព្វផ្សាយ កម្មវិធីពិសេសក្រោមប្រធានបទ “រឹងមាំរាប់ពាន់ឆ្នាំ”។

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិង ទិវាបុណ្យជាតិទី២កញ្ញា នាថ្ងៃទី១ កញ្ញា វិទ្យុសម្លេងវៀតណាមបានផ្សព្វផ្សាយ កម្ម វិធីពិសេសក្រោមប្រធានបទ “រឹងមាំរាប់ពាន់ឆ្នាំ”។កម្មវិធីនេះត្រូវបានបែងចែកជា ផ្នែកចំនួន៣ដោយចំណងជើងថា ស្នូរសម្លេងរន្ទឺសេចក្ដីប្រកាសបង្កើតប្រទេសជាតិ យកសាច់ស្រស់ឈាមស្រស់កសាងខឿនឯករាជ្យនិងឯករាជ្យរឹងមាំរាប់ពាន់ឆ្នាំ។ មុននោះ នាយប់ថ្ងៃទី៣១ សីហា វិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីសិល្បៈ វិសេសវិសាលដោយចំណងជើង “បទចម្រៀងរួមដំណើរជាមួយខែឆ្នាំ”។បទ ចម្រៀងត្រូវបានបង្ហាញក្នុងកម្មវិធីនេះ គឺជាបទចម្រៀងវីរៈភាពដ៏អមតៈ ដែល រំលឹកឡើងវិញនូវដំណាក់កាលមួយដែលប្រជាជនទាំងមូលក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តវៀតណាម របស់លោកប្រធានហូជីមិញ ចូលរួមការតស៊ូ រំលឹកឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងផ្សេងៗទៀតរបស់ប្រជា ជាតិ។ តំណាងចូលរួមពិធីជប់លៀងនៅទីក្រុងហូជីមិញថតរូបអនុស្សាវរីយ៍ នាថ្ងៃដដែល ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីជប់លៀង ជាមួយស្ថាប័នអង្គទូតនានា។ថ្លែងមតិនៅទីនេះលោក Le Hoang Quan ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង បានអះអាងថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅប្រជា ជនវៀតណាមបានឆ្លងកាត់លើការលំបាកសាកល្បង ពលីកម្មជាច្រើនដើម្បីឯក ភាពនិងកសាងប្រទេសជាតិ ខំប្រឹងប្រែងអនុវត្តគោលដៅនោះគឺប្រទេសជាតិ សម្បូររុងរឿង ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌។ វៀតណាមកំពុងសកម្មនិងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត ជាដៃគូ ទំនុកទុកចិត្តនិងសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ នាយប់ថ្ងៃទី៣១ សីហា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំងរបស់ចិនបាន រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី ២កញ្ញា។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho បានអះអាងថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ ប្រជាជាតិវៀតណាមទាំងមូល ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម បានផ្សាភ្ជាប់នឹងឆន្ទៈឯករាជ្យ ជាតិ សេចក្ដីស្នេហាសន្តិភាព ឆ្លងកាត់លើការលំបាកសាកល្បងជាច្រើន ដើម្បី ការពាររឹងមាំខឿនឯករាជ្យសេរីភាពនិងឯកភាពប្រទេសជាតិ។ស្មារតីនោះ ក៏ កំពុងត្រូវបានពង្រីកក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិហើយទទួល បានជ័យជំនះដ៏ធំធេង។ឯកអគ្គរដ្ឋទូត Nguyen Van Tho បានអះអាងថែមទៀតថា គោលការណ៍មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋាភិបាលវៀតណាម ជាអភិវឌ្ឍន៍ ទំនាក់ទំនងប្រកបដោយស្ថិរភាព ស្មោះសរនិងយូរអង្វែងជាមួយចិន។ ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងប៉ាកាំង នាថ្ងៃនេះដែរ ស្ថានទូតឡាវប្រចាំនៅរុស្ស៊ីបានទៅកាន់ស្ថានទូតវៀតណាមនៅរដ្ឋ ធានីម៉ូស្គូ អបអរសាទរទិវាបុណ្យជាតិទី២កញ្ញា។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមលោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖ “ដំណើរការអភិវឌ្ឍន៍នៃវៀតណាមនិងឡាវ ត្រូវបានតភ្ជាប់យ៉ាងស្អិតរមួយណាស់ នឹងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។ខ្ញុំគិតថា ទំនាក់ទំនងនោះបានរីកធំធាត់ក្នុងការតស៊ូរួមការពារឯករាជ្យ អធិបតេយ្យភាព ជាតិ។ចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រការនេះបានបង្ហាញតាមរយៈកិច្ចសហប្រតិបតិ្តការជាក់ស្ដែង”៕
Related





