VOV WorldVOV World
សកម្មភាពជាក់ស្ដែងជាច្រើនក្នុងឱកាសទិវាអន្តរជាតិកុមារទី១មិថុនា។
01/06/2013 09:40
VOV-នាថ្ងៃទី១មិថុនា ក្នុងឱកាសទិវាកុមារអន្តរជាតិនិងចាប់ផ្ដើមឲ្យខែ​សកម្មភាព​ដើម្បីកុមារវៀតណាម។
សកម្មភាពជាក់ស្ដែងជាច្រើនក្នុងឱកាសទិវាអន្តរជាតិកុមារទី១មិថុនា។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានមកសាកសួសុខទុក្ខនិងជូនអំណោយកុមារដែលត្រូវឆ្លង HIV នៅមជ្ឈមណ្ឌលព្យាបាលជំងឺ អប់រំពលកម្មសង្គមលេខ២ ស្រុក Ba Vi ទីក្រុងហាណូយ។ (baomoi.com)         VOV-នាថ្ងៃទី១មិថុនា ក្នុងឱកាសទិវាកុមារអន្តរជាតិនិងចាប់ផ្ដើមឲ្យខែ​ សកម្មភាព​ដើម្បីកុមារវៀតណាម។ ក្នុងឱកាសនេះ បណ្ដាដំបន់របស់វៀតណាម​បានរៀបចំសកម្មភាពជាច្រើនដូចជាសាកសួរសុខទុក្ខជូនអំណោយឲ្យកុមារក្រីក្រ មានស្ថានភាពលំបាក។ នាថ្ងៃទី៣១ឧសភា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានមកសាកសួសុខទុក្ខនិងជូនអំណោយកុមារដែលត្រូវឆ្លង HIV នៅ​មជ្ឈ​មណ្ឌល ព្យាបាលជំងឺ អប់រំពលកម្មសង្គមលេខ២ ស្រុក Ba Vi ទីក្រុងហាណូយ។ ថ្លែងមតិ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​សំណូមពរថា៖          “ខ្ញុំស្នើរគណៈកម្មាធិការបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់យល់ដឹងជាច្រើនជាង ទៀតអំពីការងារថែទាំអប់រំកុមារត្រូវផ្ទុក HIV។ បណ្ដាផ្នែកសុខាភិបាល​ហិរញ្ញវត្ថុ អប់រំនិងបណ្ដុះបណ្ដាល ការងារយុទ្ធជនពិការនិងសង្គមកិច្ចត្រូវចលនាប្រភពទុន​ ជា​ច្រើនថែមទៀតដើម្បីបង្កើនមូលដ្ឋានសំភារៈលើកកំពស់គុណភាពពិនិត្យ​ព្យាបាលជំងឺសំរាប់កុមារផ្ទុក HIV។”         នាយប់ថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយមូលនិធិគាំពារកុមារវៀតណាម (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានរៀបចំការជួបមុខដំណាងកុមារ​ មាន​ស្ថានភាពលំបាក់លើទូទាំងប្រទេសចំនួន៥០នាក់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី​ក្រសួងការងារយុទ្ធជនពិកានិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានឲ្យ ដឹងថា៖         “នៅវៀតណាម ប្អូនៗកុមារមិនត្រឹមតែមានទិវាកុមារអន្តរជាតិទី១មិថុនា​តែ​ ប៉ុណ្ណោះទេ ថែមទាំងបណ្ដាប្អុនបានមានខែសកម្មភាពដើម្បីកុមារជាមួយ​សកម្មភាព​ដ៏សម្បូបែបជាក់ស្ដែងដែលសង្គមទាំងមូលបានលៃទុកឲ្យប្អូនៗទៀត​ផង។ ខ្ញុំចង់ ឲ្យប្អូនៗក្នុងឆ្នាំសិក្សាថ្មីនឹងខំប្រឹងប្រែងជាច្រើនថែមទៀតឈានឡើង​ក្នុង​ជីវភាព រស់នៅនិងក្នុងការរៀនសូត្រដើម្បីក្លាយទៅជាពលរដ្ឋដ៏ល្អមានប្រយោជន៍​សំរាប់ សង្គម៕”