VOV WorldVOV World
សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា
19/08/2015 09:09
Vovworld-នាថ្ងៃទី១៩សីហា វៀតណាមបានរំលឹកខួប លើកទី៧០ទិវា​បដិវត្តន៍​ខែ​សីហា។​ថ្ងៃទី១៩សីហាមុននេះ ៧០ឆ្នាំ ប្រជាជនវៀតណាមក្រោម​ការ​ដឹកនាំរបស់បក្ស​ កុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញ
សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា
សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៧០បដិវត្តន៍ខែសីហា (ឯកសារ)         Vovworld-នាថ្ងៃទី១៩សីហា វៀតណាមបានរំលឹកខួបលើកទី៧០ទិវា​បដិវត្តន៍ ​ខែ​សីហា។​ថ្ងៃទី១៩សីហាមុននេះ៧០ឆ្នាំ ប្រជាជនវៀតណាមក្រោម​ការ​ដឹកនាំ របស់បក្ស​កុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញបានក្រោកឈរឡើង រៀបចំបដិវត្តន៍​លុបបំបាត់នឹមអាណានិគមនិយម សក្តិភូមិ ធ្វើឡើងបដិវត្តន៍​ខែ ​សីហាជាប្រវត្តិសាស្ត្រ​បង្កើត​ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ប្រទេសប្រជាធិបតេយ្យ​ដើម​ដំបូងនៅអាស៊ី-អាគ្នេយ៍។         ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់នេះ បណ្ដា​ កាសែតធំៗច្បាប់ចេញផ្សាយនាថ្ងៃទី១៩សីហាបានលៃទុកខ្លឹមសារភាគច្រើនស្ដីពី បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥។ លើទំព័ទី១កាសែត Nhan dan (ប្រជាជន)បានចុះ​ ផ្សាយ​រូបឆាយាល័ក្ខលោកប្រធានហូជីមិញនិងពាក្យទូន្មានរបស់លោក៖ បដិវត្តន៍​ ខែសីហាបាន​វាយកំទិចនឹមត្រួតត្រានៃរបបអាណានិគមនិយមដែលអូសបន្លាយជិត ១០០ឆ្នាំ បាននាំរដ្ឋអំណាច​ជូនប្រជាជន បានកសាងគ្រឹះស្ថានសំរាប់ប្រទេសវៀត ណាមប្រជាធិបតេយ្យ​សាធារណៈរដ្ឋឯករាជ្យសេរីភាពសុភមង្គល។ នោះជាការ ផ្លាស់ប្តូរដ៏ធំធេង។ នៅ​ខាងក្រោមរូបភាពជាបទវិចារណកថាក្រោមចំណងជើងថា ស្មារតីបដិវត្តន៍ខែសីហា​គាំទ្រយើងឈានទៅមុខ ដែលបង្ហាញថា ​មេរៀនបទ ពិសោធន៍រួមជាមួយរាល់​តំលៃ​ដ៏​ធំធេងនៃបដិវត្តន៍ខែសីហាជានិច្ចកាលជាកំលាំង ចលករកំលាំងពលំខាង​ស្មារតីសំរាប់ប្រជាជាតិវៀតណាមនិងប្រជាជនវៀតណាម លើកំណាត់ផ្លូវឈានទៅ​មុខ។ កាសែត Quan doi-Nhan dan (កងទ័ពប្រជាជន)នាថ្ងៃ ទី១៩សីហាបាន​ចុះ​ផ្សាយបវិចារណកថា ពង្រីកស្មារតីបដិវត្តន៍ខែសីហាឈានទៅ រឹងមាំលើមាគ៌ា​ផ្លាស់ប្តូរ​ថ្មី និង​អត្ថបទសសេរ មេរៀនអំពីការឆ្លៀតឱកាស។ អត្ថបទ សសេរទាំង​ពីរ​បានវិភាគ​មូលហេតុ​និងមេរៀនបទពិសោធន៍នៃបដិវត្តន៍ ទន្ទឹមនឹង នោះបង្ហាញ​ច្បាស់ក្នុងកាលៈ​ទេសៈ​បច្ចុប្បន្នត្រូវបំផុសស្មារតីបដិវត្តន៍ខែសីហា។ មេរៀន​បដិវត្តន៍​អំពីការចលនា​កំលាំងពលំរបស់ប្រជាជននៅរក្សាតំលៃដដែលក្នុង បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មីនាបច្ចុប្បន្ន។         នៅដំបន់ជាច្រើនក្នុងទូទាំងប្រទេសក៏បានរៀបចំសកម្មភាពរំលឹកខួបលើកទី ៧០ទិវា​បដិវត្តន៍ខែសីហាផងដែរ។ ផ្នែកវប្បធម៍កីឡានិងទេសចរណ៍ក្រុង​ហាណូយ ​បាន​រៀបចំសកម្មភាពជាង១០០ដោយលើកដម្កើងនូវប្រពៃណីបដិវត្តន៍ដ៏​ភ្លឺស្វាង​ក៏ ដូចជា​សមិទ្ធិផល​នៃបុព្វហេតុកសាងប្រទេសជាតិរបស់វៀតណាម​និយាយរួមនិង រដ្ឋធានី​ហាណូយនិយាយដោយឡែកក្នុងអំឡុង៧០ឆ្នាំកន្លងទៅ៕