VOV WorldVOV World
សកម្មភាពជូនពរចូលឆ្នាំថ្មីប្រពៃណីសំរាប់បណ្ដាកម្មាភិបាលយុទ្ធជននិងប្រជាជននៅបណ្ដាកោះនៅសមុទ្រភាគនីរតី
28/01/2013 08:23
(VOV)_ក្រុមការងាររបស់ បញ្ជាការដ្ឋាន​តំបន់ទី ៥ កងទ័ព​ជើងទឹក​វៀតណាម រួមជាមួយ ដំណាងរបស់ខេត្ត ទីក្រុងមួយចំនួន នៅក្នុងតំបន់វាលទំនាបទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម) ទើបនឹងបានបញ្ជប់ដំណើរ​ទៅសាក់សួរសុខទុក្ខ ជូនអំ ណោយ ជូនពរចូលឆ្នាំថ្មីប្រពៃណី ២០១៣ សំរាប់បណ្ដា កម្មាភិបាល យុទ្ធជននិង ប្រជាជននៅបណ្ដាកោះ នៅសមុទ្រភាគនីរតី។
សកម្មភាពជូនពរចូលឆ្នាំថ្មីប្រពៃណីសំរាប់បណ្ដាកម្មាភិបាលយុទ្ធជននិងប្រជាជននៅបណ្ដាកោះនៅសមុទ្រភាគនីរតី
          (VOV)_ក្រុមការងាររបស់ បញ្ជាការដ្ឋាន​តំបន់ទី ៥ កងទ័ព​ជើងទឹក​វៀតណាម  រួមជាមួយ ដំណាងរបស់ខេត្ត ទីក្រុងមួយចំនួន នៅក្នុងតំបន់វាលទំនាបទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម) ទើបនឹងបានបញ្ជប់ដំណើរ​ទៅសាក់សួរសុខទុក្ខ ជូនអំ ណោយ  ជូនពរចូលឆ្នាំថ្មីប្រពៃណី ២០១៣ សំរាប់បណ្ដា កម្មាភិបាល  យុទ្ធជននិង ប្រជាជននៅបណ្ដាកោះ នៅសមុទ្រភាគនីរតី។ វរះសេនីយ៍ឯក​ Nguyen Duy Ty ​មេ បញ្ជាការរង តំបន់ទី ៥ ​កងទ័ព​ជើងទឹកវៀតណាម បាន ចាត់ទុកថា÷ ដំ ណើរទស្សន កិច្ច លើកនេះរបស់ ក្រុម បាននាំមកនូវបណ្ដាមនោសញ្ជេតនាដ៏កក់ក្តៅ និងបណ្ដាអំ ណោយ របស់ដីគោក សំរាប់កម្មភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅ លើកកោះ នឹងជួយបណ្ដាយុទ្ធជនការពារអធិបតេយ្យភាព និងបូរណភាពដែនដីទាំង​ យប់ ទាំងថ្ងៃ។ វរះសេនីយ៍ឯក Nguyen Duy Ty បានអោយដឹងថា÷           “ ដំណើរបំពេញការងារលើកនេះមានអត្ថន័យសំខាន់ណាស់ សំរាប់កង​ទ័ព និងប្រជាជន​នៅលើបណ្ដាកោះ ​ភាគនីរតី។ វានឹងនាំមកការលើកទឹកចិត្ត​ជាច្រើន  សំរាប់បណ្ដាកម្មាភិបាល យុទ្ធជននៅលើកោះ។​ ” សកម្មភាពជូនពរចូលឆ្នាំថ្មីប្រពៃណីសំរាប់បណ្ដាកម្មាភិបាលយុទ្ធជននិងប្រជាជននៅបណ្ដាកោះ នៅសមុទ្រភាគនីរតី(internet) មុននោះ ក្នុងថ្ងៃចុងក្រោយរបស់ដំណើរបំពេញការងារ ក្រុមការងារបានទៅ សាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរចូលឆ្នាំថ្មី យុទ្ធជន និង​ប្រជាជននៅលើ កោះ Hon Doc ឃុំ Tien Hai ទីរួមខេត្ត Ha Tien ខេត្ត ​Kien Giang (ភាគខាងត្បូងវៀត ណាម)ផងដែរ៕

More