សកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីរបស់ផ្នែកនគរបាលប្រជាជន
14/08/2015 10:28
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៧០ទិវាប្រពៃណីរបស់កង កម្លាំងនគរបាលប្រជាជន វៀតណាម (ថ្ងៃទី១៩ សីហា) នាព្រឹកថ្ងៃទី១៤ សីហា នៅរដ្ឋធានីហាណូយបានបើកការតាំងពិព័រណ៍រូបថត ក្រោមប្រធានបទ “នគរ បាលហាណូយបម្រើប្រជាជនដើម្បីរដ្ឋធានីសុខសាន្ត” លើកទី៣ឆ្នាំ២០១៥។

រូបថតមួយដែលត្រូវបានដាក់បង្ហាញនៅការតាំងពិព័រណ៍នេះ (រូបថត៖qdnd.vn) (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់កង កម្លាំងនគរបាលប្រជាជនវៀតណាម (ថ្ងៃទី១៩ សីហា) នាព្រឹកថ្ងៃទី១៤ សីហានៅ រដ្ឋធានីហាណូយបានបើកការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “នគរបាល ហាណូយបម្រើប្រជាជនដើម្បីរដ្ឋធានីសុខសាន្ត” លើកទី៣ឆ្នាំ២០១៥។រូបថតដែល ត្រូវបានដាក់បង្ហាញនៅទីនេះបានឆ្លុះបញ្ចាំងដោយសម្បូរបែបនូវ សកម្មភាពរបស់ យុទ្ធជនននគរបាលទីក្រុង នូវពលីកម្មដ៏អង់អាចក្លាហានរបស់ កងកម្លាំងនគរ បាលក្នុងការងាររក្សា ធានាសន្តិសុខសណ្ដាប់ធ្នាប់ដើម្បីជីវភាពរស់នៅសុខសាន្ត ត្រាណរបស់ប្រជាជននៅរដ្ឋធានី។ នាថ្ងៃដដែល នៅទីក្រុងហូជីមិញ ភាគខាង ត្បូងវៀតណាម ក៏បានបើកការតាំង ពិព័រណ៍ក្រោមប្រធានបទ “នគរបាលប្រជា ជន-មោទនភាពអំពី៧០ឆ្នាំកសាង ប្រយុទ្ធនិងរីកធំធាត់” ផងដែរ៕
Related





