VOV WorldVOV World
សកម្មភាពនៃដំណើទស្សនកិច្ចនៅឥណ្ឌារបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
19/11/2013 12:15
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃទីគឺថ្ងៃទី ១៨ និងទី ១៩ វិច្ឆិកា មជ្ឈដ្ឋានផ្សព្វផ្សាយព័ត៌មានសុទ្ធតែចុះផ្សាយ អំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong នៅឥណ្ឌា
សកម្មភាពនៃដំណើទស្សនកិច្ចនៅឥណ្ឌារបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (Image: nguyenphutrong.net) (VOVworld) – ក្នុងរយៈពេល​ ២ ថ្ងៃទី​គឺថ្ងៃទី ១៨ និងទី ១៩ វិច្ឆិកា មជ្ឈដ្ឋានផ្សព្វ ផ្សាយព័ត៌មានសុទ្ធតែចុះផ្សាយអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong នៅឥណ្ឌា តាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Manmohan Singh។ បណ្ដាកាសែតធំៗ នៅ ឥណ្ឌា ដូចជា “Economic Times” “Times of India” “Hindu” “Business Standard” បាន ដកស្រង់ការឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានឥណ្ឌា PTI របស់លោក អគ្គលេខាដែលបានសង្កត់ធ្ងន់ថា៖ តាមរយៈដំណើទស្សនកិច្ចនេះ វៀតណាម និងឥណ្ឌានឹងជំរុញទំនាក់ទំនងឲ្យបានខ្លាំងក្លាថែមទៀត។ ជាពិសេស នាថ្ងៃទី ១៩ វិច្ឆិកា កាសែត “Hindu” បានចុះផ្សាយជីវៈប្រវត្តិរបស់អគ្គលេខា Nguyen Phu Trong។ ទន្ទឹមនឹងនោះ បណ្ដាកាសែតផ្សេងៗក៏មានអត្ថបទសរសេ អំពីទំនាក់ ទំនងមិត្តភាពប្រពៃណីយូរអង្វែងរវាងវៀតណាមនិងឥណ្ឌា ផងដែរ។ កាសែត  “Indian Express” បានចុះផ្សាយអត្ថបទវិភាគរបស់បណ្ឌិត Raja Mohan អ្នកជំនាញ ការពិសេសនៃវិទ្យាស្ថានស្រាវជ្រាវអ្នកអង្គេតការឥណ្ឌា (ORF)។ ក្នុងនោះ បានលើកច្បាស់លាស់ទំនាក់ទំនងដ៏រឹងមាំរវាងឥណ្ឌានិងវៀតណាម៕

More