VOV WorldVOV World
សកម្មភាពនៃដំណើទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Namibia
19/11/2013 12:06
(VOVworld) – ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានធ្វើជាពិធី ទទួលដ៏មហោឡារឹកប្រធានាធិបតី Namibia នៅវិមានប្រធានរដ្ឋ។
សកម្មភាពនៃដំណើទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Namibia
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានធ្វើជាពិធី ទទួលដ៏មហោឡារឹកប្រធានាធិបតី Namibia នៅវិមានប្រធានរដ្ឋ។ (Image: VOV) (VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាថ្ងៃទី ១៩ វិច្ឆិកា ប្រធានាធិបតីសាធារណៈរដ្ឋ Namibia លោក Hifikepunye Pohama រួម ជាមួយគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកកាន់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើ ទស្សនកិច្ចជាផ្លូវការថ្នាក់រដ្ឋនៅវៀតណាម ។ ព្រឹកថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានធ្វើជាពិធី ទទួលដ៏មហោឡារឹកប្រធានាធិបតី Namibia នៅវិមានប្រធានរដ្ឋ។ បន្ទាប់ពិធីទទួល ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានដំណរការ ចរចារ។ ក្នុងជំនួបចរចារ ភាគីទាំង ២ បានចាត់ទុកថា៖ មានការបោះជំហានយ៉ាង សកម្ម ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ប៉ុន្តែ មិនទាន់ សមស្របនឹងសក្តានុភាពនិងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេស ទាំង ២ នៅឡើយ។ ដើម្បីអភិវឌ្ឍន៍សក្តានុភាពសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំ ទាំង ២ រូបបានឯកភាពបង្កើនទំនាក់ទំនងនយោបាយសកម្មភាពការទូតប្រជាជន អនុវត្តបណ្ដាគំរោងការសហប្រតិបត្តិការលើវិស័យកសិកម្មជាដើម។ បន្ទាប់ពីនោះ ថ្នាក់ដឹកនាំទាំង ២ រូបបានធ្វើជាកសិ្សណសាក្សីពិធីចុះហត្ថលេខាលើរាល់ឯកសារ សហប្រតិបត្តិការលើវិស័យការទូតនិងកសិកម្មរវាងប្រទេសទាំង ២ ផងដែរ៕ 

More