VOV WorldVOV World
សកម្មភាពនៅមហោស្រពយុវជនវៀតណាមចិននៅខេត្ត Guangxi-ចិន
25/11/2013 11:27
Vovworld-នាថ្ងៃទី២៥វិច្ឆិកា​នៅទីក្រុង Qinzhou ដំណាងយុវជនវៀតណាម​ចំនួន​៤៥០នាក់ បានជួបប្រាស្រ័យជាមួយគ្រូបង្រៀនសិស្សានុស្សិសសាលា​អនុវិទ្យាល័យលេខ២ទីក្រុង Qinzhou
សកម្មភាពនៅមហោស្រពយុវជនវៀតណាមចិននៅខេត្ត Guangxi-ចិន
សកម្មភាពនៅមហោស្រពយុវជនវៀតណាមចិននៅខេត្ត Guangxi-ចិន (VOV)         Vovworld-នាថ្ងៃទី២៥វិច្ឆិកា​នៅទីក្រុង Qinzhou ដំណាងយុវជនវៀតណាម​ ចំនួន​៤៥០នាក់ បានជួបប្រាស្រ័យជាមួយគ្រូបង្រៀនសិស្សានុស្សិសសាលា​អនុវិទ្យាល័យលេខ២ទីក្រុង Qinzhou ទស្សនាស្តង់តាំងបង្ហាញផលិតផល​គ្រឿង​ ភាជន៍ Xining ជាដើមក្នុងក្របខ័ណ្ឌសកម្មភាពមហោស្រពយុវជនវៀតណាម-ចិន​ លើកទី២។         មុននោះនាថ្ងៃទី២៤វិច្ឆិកា នៅការជួបចរចារជាមួយថ្នាក់ដឹកនាំគណៈប្រតិភូ​ដំណាងយុវជនវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុង ​Qinzhou លោកស្រី Yingguo Biaozhun Siwang បានសង្កត់ធ្ងន់ថា មហោស្រពយុវជនវៀតណាម-ចិន​ជាសកម្មភាពដ៏មានអត្ថន័យដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរលើកមតិ។ មហោស្រព​បានរួមចំណែកជំរុញសកម្មភាពជួបប្រាស្រ័យមិត្តភាពរបស់យុវជននៃប្រទេសទាំង ពីរនិយាយរួមនិងយុវជនវៀតណាមជាមួយយុវជនទីក្រុង Qinzhou និយាយដោយ​ ឡែក។         នាថ្ងៃទី២៤វិច្ឆិកា នៅទីក្រុង Chongzuo សមាជិកយុវជនវៀតណាមចំនួន​៣រយ​នាក់បានមកទស្សនាអាគ៌ាតាំងបង្ហាញអំពីលោកប្រធានហូជីមិញ ទស្សនា​ផ្សារធំ ច្រកព្រំដែននៅមណ្ឌលពាណិជ្ជកម្មសេរីព្រំដែនចិន-អាស៊ាន។ គណៈប្រតិភូ​យុវជនវៀតណាមក៏បានចូលរួមពិធីចាប់ផ្ដើមឲ្យកម្មវិធីយុវជនវៀតណាម-ចិនរួមដៃ​កសាងមហាវិថីសុវត្ថិភាពអាស៊ានផងដែរ។         នៅទីក្រុង Liuzhou នាថ្ងៃទី២៤វិច្ឆិកា ដំណាងយុវជនវៀតណាម៧រយ​នាក់​បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំទីក្រុង Liuzhou។ បន្ទាប់នោះគណៈប្រតិភូ​បាន​មកទស្សនាអាគ៌ាយុវជនចិន។         បន្ទាប់ពីចូលរួមបណ្ដាសកម្មភាពជួបប្រាស្រ័យនៅទីក្រុងចំនួន៧នៅខេត្ត Guangxi គណៈប្រតិភូដំណាងយុវជនវៀតណាមចំនួន៧នឹងប្រមូលផ្ដុំនៅទីក្រុង Nanning នាថ្ងៃទី២៦វិច្ឆិកាដើម្បីចូលរួមមហោស្រពយុវជនវៀតណាម-ចិនលើកទី​២ដែលនឹងប្រព្រឹត្តទៅនៅទីនេះ៕