សកម្មភាពរំលឹកទិវាបុណ្យជាតិថ្ងៃទី២កញ្ញានៅឯបរទេស
02/09/2016 07:21
(VOVworld)-នាយប់ថ្ងៃទី១កញ្ញា ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧១នៃ ទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi ថ្លែងមតិក្នុងពិធី (VOVworld)-នាយប់ថ្ងៃទី១កញ្ញា ស្ថានទូតវៀតណាមបានរៀបចំពិធីរំលឹកខួបលើក ទី៧១នៃ ទិវាបុណ្យជាតិថ្ងៃទី២កញ្ញា។ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រ ចាំនៅចិន លោក Dang Minh Khoi បានសង្កត់ធ្ងន់ទៅលើស្មារតីស្រឡាញ់សន្តិភាព របស់វៀតណាមតាមរយៈ ៧១ឆ្នាំកន្លងទៅដែលនៅបានពង្រីកក្នុងកិច្ចការផ្លាស់ប្តូរ ថ្មីនាបច្ចុប្បន្ន។ លោក Dang Minh Khoi អះអាងថា៖ “ស្ថានទូតវៀតណាមប្រចាំនៅចិន បន្តខិតខំប្រឹងប្រែងបំពេញល្អតួនាទីការទូត របស់ខ្លួន ក្នុងសម័យកាលសន្តិភាព នោះគឺប្តេជ្ញាស្វិតស្វាញការពារឯករាជ្យ អធិប តេយ្យភាព បូរណ ភាពដែនដីផង និងការពារផលប្រយោជន៍ជាតិ រក្សាបរិយាកាស សន្តិភាពនិងសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ផង។ទន្ទឹមជាមួយគ្នានោះ រក្សា រឹងមាំនូវគោលការដោះស្រាយជម្លោះ ដោយសន្តិវិធី បើកទូលាយកិច្ចសហប្រតិបត្តិ ការ និងបើកផ្លូវសម្រាប់ដំណោះស្រាយវិជ្ជមាន” ក៏នាយប់ថ្ងៃទី១កញ្ញាដែរ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធី ជប់លៀង ដ៏មហោឡារិកអំណរសាទរខួបលើកទី៧១នៃបដិវត្តន៍ខែសីហានិងបុណ្យ ជាតិថ្ងៃទី២កញ្ញា។អញ្ជើញចូលរួមក្នុពិធីមានរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខន។ នាព្រឹកថ្ងៃដដែល ស្ថានទូតវៀតណាមនិងស្ថាប័នតំណាងនានាបានអញ្ជើញ ទៅដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខ័ន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅវិមានមិត្តភាព កម្ពុជា-វៀតណាមក្នុងរាជធានីភ្នំពេញ៕
Related





