សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង
18/12/2012 08:36
VOV-នារសៀលថ្ងៃទី១៧ធ្នូ អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Hua Ngoc Thuan បានទទួលជួបសន្ទនាលោក Benoit Paumier សមាជិកទទួលបន្ទុកឆ្នាំបារាំងនៅវៀតណាមចំណុះ ក្រសួងវប្បធម៍បារាំង។

កម្មវិធីប្រទេសបារាំងនៅវៀតណាមនៅត្រីមាសទី២ឆ្នាំ២០១៣និងកម្មវិធីប្រទេសវៀតណាម នៅបារាំងនៅត្រីមាសទី១ឆ្នាំ២០១៤ VOV-នារសៀលថ្ងៃទី១៧ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Hua Ngoc Thuan បានទទួលជួបសន្ទនាលោក Benoit Paumier សមាជិកទទួលបន្ទុកឆ្នាំបារាំងនៅវៀតណាមចំណុះក្រសួងវប្បធម៍បារាំង។ លោក Paumier បានឲ្យដឹងថា បារាំងនឹងរៀបចំកម្មវិធីឆ្នាំបារាំងនៅវៀតណាម ក្នុងនោះមានសកម្មភាពវប្បធម៍សិល្បៈជាច្រើននៅទីក្រុងហូជីមិញដូចជាផ្សារ ណាត់ម្ហូបអាហារបារាំង-វៀតណាម ពិធីសម្ដែងសិល្បៈរបស់ក្រុមតូរតន្ត្រី Classic បារីស ជាដើម។ ត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ឆ្នាំវៀតណាម-បារាំងនឹងចាប់ផ្ដើមដោយកម្មវិធី ប្រទេសបារាំងនៅវៀតណាមនៅត្រីមាសទី២ឆ្នាំ២០១៣និងកម្មវិធីប្រទេសវៀតណាមនៅបារាំងនៅត្រីមាសទី១ឆ្នាំ២០១៤៕
Related





