សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-រ៉ូម៉ានី
10/04/2015 10:48
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៥នៃទិវាបង្កើតទំនាក់ទំនងការ ទូតវៀតណាម-រ៉ូម៉ា នី ស្ថានទូតវៀតណាប្រចាំនៅរ៉ូម៉ានីបានសហការជា មួយក្រសួង ការបរទេសរ៉ូម៉ានី រៀបចំពិធីជប់លៀង ដោយរួមមានការបង្ហាញខ្សែភាពយន្ត “រឿង របស់Pao” នៅរដ្ឋធានីប៊ុយកេរ៉េស នាថ្ងៃទី៧ មេសា។

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-រ៉ូម៉ានី ស្ថានទូតវៀតណាប្រចាំនៅរ៉ូម៉ានីបានសហការជាមួយក្រ សួង ការបរទេសរ៉ូម៉ានី រៀបចំពិធីជប់លៀងដោយរួមមានការបង្ហាញខ្សែភាពយន្ត “រឿង របស់Pao” នៅរដ្ឋធានីប៊ុយកេរ៉េស នាថ្ងៃទី៧ មេសា។ពិធីនេះមានការចូល រួមរបស់ មន្ត្រីក្រសួងការបរទេស តំណាងនៃក្រសួង ស្ថាប័នមួយចំនួននៃរ៉ូម៉ានី ថ្នាក់ដឹកនាំ សមាគមមិត្តភាពនិងមិត្តភក្ដិរ៉ូម៉ានីរួមជាមួយតំណាងសហគមន៍ជននិង និស្សិតវៀតណាមនៅ រ៉ូម៉ានីទៀតផង។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរ៉ូម៉ានីលោក Tran Xuan Thuy បានអះអាងថា តាំងពីពេលបង្កើតមក ទំនាក់ទំនងរវាងប្រទេសទាំង២បានឆ្លង កាត់ រាល់ការសាកល្បងនិងអភិវឌ្ឍន៍លើវិស័យជាច្រើន។លោក បានថ្លែងអំណរ គុណរដល់រដ្ឋាភិបាលនិងប្រជាជនរ៉ូម៉ានី ដោយបានគាំទ្រនិងជួយឧបត្ថម្ភប្រជាជន វៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិនិងកសាងប្រទេស ព្រមទាំង ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២នឹងបន្តអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំង២៕
Related





