VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា
14/08/2015 10:35
(VOV)_នាថ្ងៃទី១៤ សីហា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) ​បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យ សាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា) និងរៀបចំការប្រឡងគូគំនូ ស្ដីពីចំណងមិត្តភាពវៀត​ណាម-ឥណ្ឌា។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា
          (VOV)_នាថ្ងៃទី១៤ សីហា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) ​ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យ សាធារណរដ្ឋឥណ្ឌា (ថ្ងៃទី១៥ សីហា) និងរៀបចំការប្រឡងគូគំនូ ស្ដីពីចំណងមិត្តភាពវៀត​ណាម -ឥណ្ឌា។ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាឯករាជ្យឥណ្ឌា           អបអរសាទរ ប្រជាជនឥណ្ឌា ក្នុងឱកាសលើកទី៦៨នៃទិវាឯករាជ្យ លោកស្រី  Nguyen Thanh Xuan អនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា ​ទីក្រុងហូជីមិញ  បានអះអាងថា៖​វៀតណាម និងឥណ្ឌាមានទំនាក់ទំនងប្រពៃណី ​ប្រវត្តិសាស្ត្រ តភ្ជាប់ ជាមួយគ្នាតាំងពីយូរណាស់មកហើយ។ នាបច្ចុប្បន្ន ទំនាក់​ទំនងប្រពៃណីនេះ ត្រូវ បានលើកកំពស់ឡើងកំរិតថ្មី អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ។ក៏ក្នុងពិធីនេះដែរ លោក ស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅ​ទីក្រុងហូជីមិញ​ បានសម្ដែងជំនឿជាក់ថា  ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​នឹងអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខនេះ៕