VOV WorldVOV World
សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ
12/08/2015 08:57
(VOV)_បន្តដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី១១ សីហា នៅទីក្រុងវៀងច័ន្ទ ឡាវ គណៈប្រតិភូវិទ្យុសម្លេងវៀតណាម ដឹកនាំដោយលោក Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីក្រសួងព័ត៍មាន វប្បធម៌​និងទេសចរណ៍ ឡាវ លោក Bongsengkham Vongdara ។
សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ
សកម្មភាពរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនៅឡាវ (VOV)_បន្តដំណើរទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី១១ សីហា នៅទីក្រុងវៀងច័ន្ទ ឡាវ គណៈប្រតិភូវិទ្យុសម្លេងវៀតណាម ដឹកនាំដោយលោក Nguyen Dang Tien  អគ្គនាយកវិទ្យុសម្លេងវៀតណាម បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីក្រសួង ព័ត៍មាន វប្បធម៌​និងទេសចរណ៍ ឡាវ លោក Bongsengkham Vongdara ។ នៅក្នុង ជំនួបនេះ លោក Nguyen Dang Tien បានជូនដំណឹងចំពោះ​លោក Bongsengkham  Vongdara អំពីការដែលវិទ្យុសម្លេងជាតិវៀតណាម​ និងឡាវ ចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៨ ។ មុននោះ នាថ្ងៃទី១១  សីហា គណៈប្រតិភូវិទ្យុសម្លេងវៀតណាមបាន​ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០នៃទិវាបង្កើតវិទ្យុសម្លេងជាតិឡាវ៕