VOV WorldVOV World
សកម្មភាពរបស់លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាធិការនៅអាមេរិក
26/10/2016 09:08
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក John Kerry លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ
សកម្មភាពរបស់លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាធិការនៅអាមេរិក
លោក​ Dinh The Huynh ថ្លែងមតិជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក John Kerry (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈ លេខាធិការ​នៃគណៈកម្មាធិការមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅអាមេរិក ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០តុលាឆ្នាំ២០១៦។ ក្នុងក្របខ័ណ្ឌនៃដំ ណើរទស្សនកិច្ច អាមេរិកលើកនេះ នាថ្ងៃទី២៥តុលា លោក Dinh The Huynh បានអញ្ជើញជួបពិភាគ្សា ការងារជាមួយរដ្ឋមន្ត្រីការបរទេស លោក John Kerry។​លោក  Dinh The Huynh បាន អះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស និងរដ្ឋវៀតណាមគឺយកចិត្ត ទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិប​ត្តិការជាមួយអាមេរិកដោយ យោងតាមក្របខ័ណ្ឌដៃគូលើគ្រប់វិស័យដែល បានកំណត់ស្រាប់។ ក្នុងឱកាសនេះ ដែរ លោក Dinh The Huynh បានស្នើឲ្យអាមេរិក  អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និង ទទួលស្គាល់សេដ្ឋកិច្ចរបស់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។         រីឯខ្លួនវិញ​រដ្ឋមន្ត្រីការបទេសអាមេរិក​លោក John Kerry បានសម្តែងក្តីសប្បាយ រីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម នាពេល កន្លងទៅ ជាពិសេសគឺក្រោយដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេស ទាំងពីរ។ លោក John Kerry បានអះអាងថា ក្នុងគោលនយោបាយមេ សម្រាប់វៀត ណាម អាមេរិកយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់នូវទំនាក់ទំនង ជាមួយបក្សកុម្មុយនិស្ត វៀតណាម និងចាត់ទុកនេះជាកាណាល់សំខាន់មួយសម្រាប់ ជម្រុញទំនាក់ទំនងជាក់ ស្តែងលើគ្រប់វិស័យប្រកបប្រសិទ្ធភាពជាមួយវៀតណាម៕