សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅឡាវ
15/03/2013 11:48
បន្តកម្មវិធីបំពេញការងារនៅបណ្ដាខេត្តនៅភាគខាងជើងឡាវ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong នារសៀលថ្ងៃទី ១៤ មិនា និងព្រឹកថ្ងៃទី ១៥ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទៅទស្សនា និងបំពេញការងារនៅខេត្ត Hua Phan ។

បន្តកម្មវិធីបំពេញការងារនៅបណ្ដាខេត្តនៅភាគខាងជើងឡាវ តាមសេចក្ដី អញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong នារសៀលថ្ងៃទី ១៤ មិនា និងនាព្រឹកថ្ងៃទី ១៥ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទៅទស្សនា និងបំពេញការងារនៅខេត្ត Hua Phan ។ ចូលរួមព្រឹត្តិ ការណ៍មួយចំនួន នៃប្រទេសទាំងពីរ នៅខេត្ត Hua Phan នៅមាន នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong។ នៅទីនេះ នាយករដ្ឋមន្ត្រីបានអញ្ជើញទៅអូធធុប នៅស្ដូបយុទ្ធជនស្ម័គ្គចិត្តវៀតណាម និង ស្ដូបវីរះយុទ្ធជនពលីឡាវ។ នាព្រឹកថ្ងៃទី ១៥ មិនា នាយករដ្ឋមន្ត្រី Nguyen tan Dung បានអញ្ជើញទៅដាក់ កម្រងផ្កា នៅ ស្ដូបលោកប្រធាន Kaysone Phomvihane។ ដើម្បីក្រើនរំលឹកឡើងវិញ គុណបំណាចរបស់លោកប្រធាន Kaysone Phomvihane និងដើម្បីអប់រំប្រពៃណីបដិ វត្តសំរាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ អំពីសម្ព័ន្ធភាពតស៊ូវៀតណាមនិងឡាវ នាយករដ្ឋមន្ត្រី Nguyen Tan Dungនិង នាយករដ្ឋមន្ត្រី Thoongsing Thammavong បាន អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ គំរោងការណ៍ សារមន្តីប្រពៃណីបដិវត្តន៍ របស់ខេត្ត Hua Phan និងជួសជុលកែលំអរតំបន់កេរ្តដំណែលប្រវត្តិសាស្ត្រ Hang Pha Deng ស្រុក Vieng Vay ទៀតផង។ គំរោងការណ៍នេះ មានទុនវិនិយោគចំនួន ៣២ លានដុល្លារអាមេរិក និងតាមគំរោង និងបើកសម្ពោធន៍ដាក់អោយដំណើការនាឆ្នាំ ២០១៥ ៕ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទៅទស្សនា និងបំពេញការងារនៅខេត្ត Hua Phan (baodientu.chinhphu.vn)
Related
More






