VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦
27/11/2016 09:03
(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកាតាមម៉ោងតំបន់ នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦ដែលបានប្រារព្ធនៅប្រទេស Madagascar នោះ ប្រធានរដ្ឋ
សកម្មភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦
(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកាតាមម៉ោងតំបន់ នៅខាងក្រៅសន្និសីទជាន់ ខ្ពស់ Francophone លើកទី១៦ដែលបានប្រារព្ធនៅប្រទេស Madagascar នោះ ប្រ ធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយ ប្រមុខរដ្ឋ និងប្រធានគណៈប្រតិភូមួយចំនួននៃប្រទេសជាសមាជិកភាពរបស់អង្គ ការ Francophone រួមមានបារាំង ស្វីស សេណេហ្គាល់ សាធារណរដ្ឋឆាដ ម៉ូរីស កាមេរូន និងស៊ែរប៊ី។ ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធីបើកសន្និសីទ Francophone លើកទី១៦         ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Francois Hollande ប្រធានរដ្ឋ  លោក Tran Dai Quang បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាមនាពេល កន្លងទៅ របស់លោក Hollande គឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ បង្កើត កម្លាំងពលំថ្មី សម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។         នៅក្នុងជំនួបជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ថ្នាក់ដឹក នាំ នៃប្រទេសទាំងពីរបានចាត់ទុកថា វៀតណាមនិងសេណេហ្គាល់ មានសក្តានុ ភាពសហ ប្រតិបត្តិការជាច្រើនលើវិស័យពាណិជ្ជកម្ម កសិកម្មនិងជលផល។ ប្រ ធានាធិបតី  Macky Sall បានឲ្យដឹងថា សេណេហ្គាល់មានបំណងស្វែងយល់បទ ពិសោធន៍ដាំស្រូវ និង របរកសិកម្មរបស់វៀតណាមដើម្បីធានាសន្តិសុខស្បៀង អាហារនៅប្រទេសអាហ្វ្រិកនេះ។         រីឯនៅជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ូរីស ប្រធានាធិបតីស្វីស ភាគីទាំងពីរ បាន សម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងយ៉ាងល្អប្រសើរនិងមាន បំណងជម្រុញ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។         ក្នុងថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទទួលជួប ជាមួយ ប្រធានាធិបតីឆាដនិងរដ្ឋមន្ត្រីទំនាក់ទំនងកិច្ចការបរទេសសាធារណរដ្ឋ កាមេរូនផងដែរ៕

More