សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅប្រទេសគុយបា។
11/04/2012 10:48
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានអញ្ចើញចូលរួមពិធីមិទ្ទីងចំណងមិត្តភាពសាមគ្គីភាពដែលបានរៀបចំនៅស្ពានកំពង់ផែ Lavana រដ្ឋធានី La Havan និងជួបសន្ទនាជាមួយប្រជាជន រដ្ឋធានី ទស្សនាគំរោងការសហប្រតិបត្តិការផលិតកម្ម ស្រូវរវាងវៀតណាមនិងគុយបានៅស្រុក Palasios ខេត្ត Pinar del Rio។

VOV- បន្តដំណើរទស្សនកិច្ចមិត្តភាពនៅសាធារណរដ្ឋគុយបា នាថ្ងៃទី ១១មេសាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន អញ្ចើញចូលរួមពិធីមិទ្ទីងចមណងមិត្តភាពសាមគ្គីភាពដែលបានរៀបចំ នៅស្ពានកំពង់ផែ Lavana រដ្ឋធានី La Havan និងជួបសន្ទនាជាមួយ ប្រជាជនរដ្ឋធានី ទស្សនាគំរោងការសហប្រតិបត្តិការផលិតកម្មស្រូវរវាងវៀតណាមនិងគុយបានៅស្រុក Palasios ខេត្ត Pinar del Rio។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានថ្លែងមតិនោពិធីមិទ្ទីង។ ក្នុងការជួបប្រាស្រ័យជាមួយប្រជាជនស្រុក Palasios លោកអគ្គលេខា Nguyen Phu Trong បានអះអាងថា ចំណងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងគុយបាក្នុងរយៈពេល៤ទស្សវត្សកន្លងទៅបាន ពង្រឹងដោយឥតឈប់ឈរ ក្លាយទៅជាគំរូនៃមនោសញ្ចេតនាស្មោះត្រង់ភ្លឺថ្លានិងជាទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានដែលប្រទេសទាំងពីរជានិច្ចកាលរក្សាពូនជ្រំ។ លោកអគ្គលេខាបានសង្កត់ធ្ងន់ថាការចែករំលែកជាមួយបណ្ដាមិត្តគុយបាអំពីផ្លូវឈានឡើងលិទ្ធិ សង្គមនិយមនៅវៀតណាមនាបច្ចុប្បន្នគឺដើម្បីអះអាងនូវការអភិវឌ្ឍន៍ តាមទឹសដៅសង្គមនិយមមិនត្រឹមតែអាចមានប្រសិទ្ធភាពសកម្មអំពី សេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងដោះស្រាយបានបណ្ដាបញ្ហាសង្គម ទៀតផង។ អគ្គលេខាបានលើកច្បាស់ថា ដើម្បីទទួលបានសមិទ្ធិផល ដូចសព្វថ្ងៃនេះ វៀតណាមជានិច្ចកាលដឹងគុណដល់បណ្ដាមិត្តភ័ក្ក អន្តរជាតិដូចជាគុយបាផង៖ “ចំពោះប្រជាជនវៀតណាមសាមគ្គីភាពជាមួយកុយបាជាបទបញ្ជា របស់បេះដូងនិងខួរក្បាល។ វៀតណាមជានិច្ចកាលដឹងគុណដល់បក្ស និងប្រជាជនគុយបាជាបងប្អូនអំពីសាមគ្គីភាពការគាំទ្រដ៏ថ្លៃថ្លាចំពោះបុព្វហេតុរំដោះជាតិនិងដំណើរការបដិវត្តវៀតណាម។ ចំពោះប្រជាជន វៀតណាម គុយបាជានិច្ចកាលជានិមិត្តរូបនៃលិទ្ធិវីរភាពបដិវត្តនិងស្មារតី សាមគ្គីភាពអន្តរជាតិ នៃឆ័ន្ទះអង់អាចក្លាហានដើម្បីសេរីភាព វឌ្ឍនភាព និងគុណធម៍មនុស្ស។” ប្រជាជនគុយបានិងវៀតណាមជាច្រើនកុគករបានមកចូលរួមពិធីមិទ្ទីង។ មកទស្សនាគំរោងការសហប្រតិបត្តិការផលិតកម្មស្រូវរវាងវៀតណាម និងគុយបានៅខេត្ត Pinar del Rio អគ្គលេខាបក្ស Nguyen Phu Trong បាន ចាត់ទុកថា នេះជាគំរោងការដ៏មានអត្ថន័យ ជាគំរូសហប្រតិបត្តិការមាន ប្រសិទ្ធភាពលើស្មារតីសមាមិត្ត បងប្អូនរវាងវៀតណាមនិងគុយបា។ អគ្គលេខាបក្ស Nguyen Phu Trong បានសន្យាថាវៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីកម្មវិធីសហប្រតិបត្តិការកាន់តែបានស៊ីជម្រៅនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
Related






