VOV WorldVOV World
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ
27/12/2015 08:40
(VOV)_នារសៀលថ្ងៃទី២៦ ធ្នូ នៅទីក្រុងវៀងច័ន្ទ (ឡាវ) ក្នុងឱកាសអញ្ជើញ ជាសហអអិបតីកិច្ចប្រជុំលើកទី៣៨ ​គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពី​កិច្ចសហ ប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ ឡាវ-វៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឡាវ           (VOV)_នារសៀលថ្ងៃទី២៦ ធ្នូ នៅទីក្រុងវៀងច័ន្ទ (ឡាវ) ក្នុងឱកាសអញ្ជើញ ជាសហអអិបតីកិច្ចប្រជុំលើកទី៣៨ ​គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពី​កិច្ចសហ ប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ  ឡាវ-វៀតណាម លោក Nguyen Xuan Phuc   ឧបនាយករដ្ឋមន្ត្រី ​និងជាប្រធាន​គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម  បានអញ្ជើញទៅសម្ដែងការ​គួសម អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភាឡាវ។ នៅ​ក្នុងជំនួបទាំងនេះ លោក Nguyen Xuan Phuc បានអះអាងថា៖ បក្ស រដ្ឋ និង​ប្រជាជន​វៀតណាមបានយកចិត្តទុកដាក់ និងផ្តល់អាទិ ភាពខ្ពស់បំផុត ក្នុងការ​ពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គី ពិសេស និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ និងចាត់់ទុកចំ ណង​សាមគ្គីភាព​ពិសេស វៀតណាមនិងឡាវជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន  ​ជាកក្តាសម្រេច ចំពោះបុព្វហេតុបដិវត្តរបស់ប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc ក៏បានអះអាងថា៖​វៀតណាមគាំទ្រ និងធ្វើអស់​ពី​កម្លាំង កាយចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភឡាវ បំពេញតួនាទីជាប្រធានអាស៊ាន ២០១៦  ប្រកបដោយជោគជ័យ។ លោកក៏បានជូនដំណឹងចំពោះបណ្ដាថ្នាក់ដឹកនាំជាន់ ខ្ពស់ឡាវ អំពីស្ថានភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១២៥ ទិសដៅភារកិច្ចសហប្រតិបត្តិការក្នុង​ដំណាក់កាល ២០១៦-២០២០និងខ្លឹមសារសំខាន់ផ្សេងៗទៀត។ រីឯ បណ្ដាថ្នាក់ដឹកនាំឡាវបានអះអាងថា៖បក្ស រដ្ឋឡាវវាយតំលៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការរវាងគណៈកម្មាធិការសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់ តែជិតស្និទ្ធិនិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ​ និងជឿជាក់ ថា៖​កិច្ចប្រជុំ​លើកទី៣៨ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីអំពីកិច្ចសហប្រតិបត្តិ ការ​វៀតណាម-ឡាវ និងឡាវ-វៀតណាម ប្រកបដោយជោគជ័យ រួមចំណែក​ជំរុញ ​​ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរអោយបានខ្លាំង ក្លាថែមទៀត។  នារសៀលថ្ងៃដដែល ឧបនាយកររដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទៅសាកសួរសុកទក្ខ និងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថាន ទូតវៀតណាមនៅឡាវ៕