VOV WorldVOV World
សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម
10/08/2015 09:59
(VOV)_ក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម ថ្ងៃទី១០ ​សីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿង​ទុំ/ Dioxin ខេត្ត Soc Trang
សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម
សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម (VOV)_ក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin វៀតណាម ថ្ងៃទី១០ ​សីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌​ លឿង​ទុំ/ Dioxin ខេត្ត Soc Trang ( ភាគខាងត្បូងវៀតណាម) បានរួម​សហការជា មួយ​ស្ថាប័នគ្រប់ជាន់ថ្នាក់នឹងតំបន់ រៀបចំសកម្មភាពជូនអំណោយ​ជាង៣០០ចំ ណែក​ជូន​ចំពោះ​បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin។           ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី៩ សីហា លោកស្រី Tran To Nga ជន​វៀត​ណាម ​នៅបារាំង អតីតអ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម ​ជាជនរង​ គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin មួយនាក់ បានត្រឡប់​មកខេត្ត  Soc Trang វិញ ដើម្បីទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់ជន​រង​គ្រោះ ដោយជាតិ​គីមីពុលពណ៌លឿងទុំ/ Dioxin ក្នុងខេត្ត។ នៅទីនេះ​ លោក​ស្រី ​Tran To Nga បានទទួល​ហត្ថលេខាចំនួនជាង១៧ ៥០០​ របស់បណ្ដា​អង្គការ​ បុគ្គល  គាំទ្រលោកស្រី​ ទាមទារយកយុត្តិធម៌ សំរាប់ជនរងគ្រោះដោយជាតិគីមី​ពុល ពណ៌លឿងទុំ/ Dioxin ​នៅវៀតណាម។ លោកស្រី Tran To Nga បាន​អំពាវ​នាវ អោយជនគ្រប់រូបរួមដៃ​ផ្សាភ្ជាប់ការឈឺឆាប់ ជួយឧបត្ថម្ភបណ្ដាជនរងគ្រោះ  ​កាត់បន្ថយការលំបាក​ ឈឺឆាប់ ដែលគេកំពុងទ្រាំ៕