VOV WorldVOV World
សមាគមពុទ្ធសាសនា Hoa Hao ចេញសារអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត
23/05/2014 08:55
Vovworld-ចំពោះមុខការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 និងបញ្ជូននាវាអមការពារជាច្រើនរំលោភដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់​ខ្ពង់រាបបាត​សមុទ្ររបស់វៀតណាម
សមាគមពុទ្ធសាសនា Hoa Hao ចេញសារអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត
សមាគមពុទ្ធសាសនា Hoa Hao ចេញសារអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត (vietnamplus.vn)         Vovworld-ចំពោះមុខការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 និងបញ្ជូននាវាអមការពារជាច្រើនរំលោភដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់​ខ្ពង់ រាបបាត​សមុទ្ររបស់វៀតណាម ដោយមិនអើពើរដល់ច្បាប់អន្តរជាតិ នាថ្ងៃទី​២២ ឧសភា សន្និបាត​ដំណាងពុទ្ធសាសនិក Hoa Hao លើកទី៤បានចេញ​សារ​ស្ដីពី​ អធិបតេយ្យ​ភាព​នៅសមុទ្រខាងកើត។         សារបានលើកច្បាស់ថា ជាមួយស្មារតីស្នេហាសន្តិភាព ប៉ុន្តែប្តេជ្ញារក្សា​អធិបតេយ្យភាពពិសិទ្ធិនៃមាតុប្រទេស សន្និបាតដំណាងពុទ្ធសាសនិក Hoa Hao លើកទី៤ផ្ញើរសារប្រឆាំងជំទាស់អំពើររបស់ចិនដែលបានរំលោភលើដំបន់សេដ្ឋកិច្ច ផ្ដាច់​មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ហើយសំណូមពរចិន​គោរព ​ឯករាជ្យ​អធិបតេយ្យភាពនិងបូរណភាពដែនដីវៀតណាម ដកស្ថានីយ៍ខួងនិង​នាវា ​មធ្យោបាយ​ទាំងអស់ចេញពីដំបន់សមុទ្ររបស់វៀតណាម។​ ពុទ្ធសាសនិក Hoa Hao ទាំងមូលគាំទ្រ​គោលជំហរនិងទស្សនៈរបស់រដ្ឋាភិបាល ប្តេជ្ញាការពារ​អធិបតេយ្យ ភាពស្វិតស្វាញអនុវត្តគោលមាគ៌ាការទូតនិង​ជំនួបសន្ទនា​សន្តិភាព៕

More