សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxin វៀតណាមបានអំពាវនាវគាំទ្រការប្តឹងតវាក្រុមហ៊ុនគីមីអាមេរិក
10/04/2015 08:48
Vovworld-នាថ្ងៃទី១៦មេសាខាងមុខ តុលាការទីក្រុង Evry ដំបន់ក្រុងប៉ារីសបារាំងនឹងជំនុំជំរះការប្តឹងតវារបស់លោកស្រី

សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxin វៀតណាមបានអំពាវនាវគាំទ្រការប្តឹងតវាក្រុមហ៊ុនគីមីអាមេរិក (VOV) Vovworld-នាថ្ងៃទី១៦មេសាខាងមុខ តុលាការទីក្រុង Evry ដំបន់ក្រុងប៉ារីស បារាំងនឹងជំនុំជំរះការប្តឹងតវារបស់លោកស្រី Tran To Nga (ពលរដ្ឋបារាំងដើមកំណើតវៀតណាម)ជាជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxin ប្តឹង តវាក្រុមហ៊ុនគីមីអាមេរិកដែលបានចូលរួមផលិតកម្មផ្គត់ផ្គងជាតិគីមីពុលសំរាប់ កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ នេះជាព័ត៌មានដែលត្រូវ បាននាំចេញនៅសន្និសីទកាសែតស្ដីពីការប្តឹងតវារបស់លោកស្រី Tran To Nga ដោយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/Dioxinវៀតណាម ដែលបានរៀបចំនាព្រឹកថ្ងៃទី១០មេសានៅទីក្រុងហាណូយ។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/ Dioxin វៀតណាមបានឲ្យដឹងថា៖ “ប្រសិនបើក្រោយនេះតុលាការសំណូមពរជនរងគ្រោះដោយជាតិគីមីពុល ពណ៍លឿងទុំធ្វើជាសាក្សីគឺយើងខ្ញុំនឹងមកធ្វើជាសាក្សីនៅតុលាការ។ ប្រសិន បើតុលាការចេញសាលក្រមគឺក្រុមហ៊ុនអាមេរិកនឹងត្រូវមានការទទួលខុសត្រូវ ចំពោះមុខច្បាប់។ ខ្ញុំជឿជាក់ថាយុត្តធម៍នឹងឈ្នះ។” ក៏នៅសន្និសីទកាសែតនេះដែរ សមាគមជនរងគ្រោះដោយជាតិគីមីពុល ពណ៍លឿងទុំ/Dioxin វៀតណាមបានអំពាវនាវសមាគមអ្នកច្បាប់ប្រជាធិបតេយ្យ អន្តរជាតិបំផុសចលនាផ្សព្វផ្សាយដ៏ទូលំទូលាយសំរាប់ប្រជាជនគ្រប់ប្រទេស អំពីសោកនាដកម្មដែលជាតិគីមីពុលពណ៍លឿងទុំ/Dioxin បង្កឡើងចំពោះមនុស្ស និងបរិស្ថាន៕
Related





