សមាគមនិស្សិតវៀតណាមប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួងខុសច្បាប់
29/05/2014 11:11
Vovworld-សេចក្តីប្រកាសរបស់សមាគមនិស្សិតវៀតណាមនាថ្ងៃទី២៨ឧសភាបានសំណូមពរចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 និងនាវាអមការពារចេញពីដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។

សមាគមនិស្សិតវៀតណាមប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួងខុសច្បាប់ (VOV) Vovworld-សេចក្តីប្រកាសរបស់សមាគមនិស្សិតវៀតណាមនាថ្ងៃទី២៨ឧសភាបានសំណូមពរចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 និងនាវាអមការពារចេញពីដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត ណាម។ មជ្ឈឹមសមាគមនិស្សិតវៀតណាមបានអំពាវនាវនិស្សិតចិនមានសម្លេងយ៉ាងខ្លាំងក្លាជាមួយរដ្ឋាភិបាលចិនដើម្បីបញ្ឈប់រាល់សកម្មភាពរំលោភទៅលើ ច្បាប់អន្តរជាតិគោរពអធិបតេយ្យភាពរបស់វៀតណាមដើម្បីការពារភាពត្រឹមត្រូវសន្តិភាពនិងទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រជាជាតិ។ ទន្ទឹមនឹងនោះអំពាវនាវនិស្សិតលើទូទាំងពិភពលោកគាំទ្រសំណូមពរស្របច្បាប់និងត្រឹមត្រូវរបស់វៀត ណាមរួមកំលាំងកាយចិត្តកសាងនិងរក្សាសន្តិភាពស្ថិរភាពសន្តិសុខរបស់ដំបន់ និងលើទូទាំងពិភពលោក៕
Related





