សមាជិកព្រឹទ្ធសភាត្រូវបានចោទប្រកាន់ដោយបទក្លែងសន្ធិសញ្ញាស្តីពីព្រំដែនជាមួយវៀតណាម
17/08/2015 08:43
(VOVworld) - នាព្រឹកថ្ងៃទី ១៦ ខែសីហា តុលាការបាន ចោទប្រកាន់សមាជិក ព្រឹទ្ធសភានៃគណៈបក្សសង្គ្រោះ ជាតិកម្ពុជា (CNRP) លោក ហុង សុខហួរ ដោយបទល្មើស ចំនួន ៣ រួមមាន៖ បទក្លែងលិខិតសាធារណៈ បទប្រើលិខិត សាធារណៈក្លែង និងបទញុះញង់អោយមានបទល្មើសមជ្ឈឹម ព្រមទាំង សម្រេចឃុំខ្លួន លោក ហុង សុខហួរ បណ្តោះអាសន្ន នៅពន្ធនាគារព្រៃស រង់ចាំសវនាការកាត់ទោសនៅពេលខាងមុខ។

សមាជិកព្រឹទ្ធសភាត្រូវបានចោទប្រកាន់ដោយបទក្លែងសន្ធិសញ្ញាស្តីពីព្រំដែនជាមួយវៀតណាម (Image: VNA) (VOVworld) - នាព្រឹកថ្ងៃទី ១៦ ខែសីហា តុលាការបានចោទប្រកាន់សមាជិក ព្រឹទ្ធសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក ហុង សុខហួរ ដោយបទល្មើសចំនួន ៣ រួមមាន៖ បទក្លែងលិខិតសាធារណៈ បទប្រើលិខិត សាធារណៈក្លែង និងបទញុះញង់អោយមានបទល្មើសមជ្ឈឹម ព្រមទាំង សម្រេចឃុំខ្លួន លោក ហុង សុខហួរ បណ្តោះអាសន្ន នៅពន្ធនាគារព្រៃស រង់ចាំសវនាការកាត់ទោសនៅពេលខាងមុខ។ ឆ្លើយសំណួរជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មាន មេធាវីការពារក្តីអោយលោក ហុង សុខហួរ បានបញ្ជាក់ថា៖ ក្នុងករណីកាត់ទោស លោក ហុង សុខហួរ អាចប្រឈមមុខនឹងការផ្តន្ទា ទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ។ សមាជិកព្រឹទ្ធសភា ហុង សុខហួរ ត្រូវបានចាប់ឃុំខ្លួន នាព្រឹកថ្ងៃទី ១៥ ហីសានៅរាជធានី ភ្នំ ពេញ ក្រោយពី ក្លែងក្លាយសន្ធិសញ្ញាស្តីពីខ្សែព្រំដែនរវាងវៀតណាមនិងកម្ពុជាលើបណ្តាញ សង្គម Facebook នាថ្ងៃទី ១២ សីហា។ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តី ប្រកាសសារព័ត៌មានបដិសេធទាំងស្រុងខ្លឹមសារក្លែងក្លាយឯកសាររបស់លោក ហុង សុខហួរព្រមទាំងអះអាងថា៖នឹងអនុវត្តដ៏ច្បាប់យ៉ាងម៉ឹងមាត់ដើម្បីរក្សារសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា៕
Related





