សមាជិកសភាពិភាគ្សាលើសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១២របស់បក្ស
23/10/2015 10:14
Vovworld-បណ្ដាសមាជិកសភាបានលៃទុកថ្ងៃទី២៣តុលា ពិភាគ្សាអំពីសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាត

សមាជិកសភាពិភាគ្សាលើសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១២របស់បក្ស (angiang.gov.vn) Vovworld-បណ្ដាសមាជិកសភាបានលៃទុកថ្ងៃទី២៣តុលាពិភាគ្សាអំពីសេចក្តី ព្រាងឯកសារដាក់ជូនមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនីស្តវៀតណាម។ ខ្លឹមសារសំខាន់ៗក្នុងសេចក្តីព្រាងឯកសារដែលបានសមាជិក សភាប្រមូលផ្ដុំពិភាគ្សារួមមានការវាយតំលៃទូទៅលទ្ធផលនៃរយៈពេល៥ឆ្នាំអនុវត្ត សេចក្តីសំរេចចិត្តមហាសន្នបាតលើកទី១១របស់បក្ស កិច្ចការកសាងបក្ស ភារកិច្ច អភិវឌ្ឍន៍ប្រទេសជាតិរយៈពេល៥ឆ្នាំ ២០១៦-២០២០ ជាដើម។ ស្ដីពីភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជាតិលោក Nguyen Phi Thuong សមាជិកសភាមណ្ឌលហាណូយបាន ចាត់ទុកថា៖ “ខ្ញុំចាត់ទុកថា បញ្ហាសំខាន់ចំពោះវៀតណាមក្នុងអាណត្តិខាងមុខគឺយើងត្រូវតែ កំណត់ឲ្យច្បាស់នូវភារកិច្ចគិន្លឹះគឺជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចស៊ីជម្រៅ។ ទី២គឺជំរុញ អង្គភាពអាជីវកម្មវិនិយោគប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យា។ ទី៣គឺបណ្ដុះបណ្ដាល គុណភាពប្រភពធនធានមនុស្ស ពិសេសគឺធនធានមនុស្សមានសមត្ថភាពខ្ពស់៕”
Related





