VOV WorldVOV World
សមាជិកសភាអាមេរិកចេញសេចក្ដីថ្លែងការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនងជាមួយវៀតណាម
15/07/2015 08:29
(VOVworld) - សមាជិកព្រឹទ្ធសភាអាមេរិកលោក Sheldon Whitehouse នាថ្ងៃ ទី១៤ កក្កដា បានចេញសេច ក្ដីថ្លែងការណ៍រំលឹកខួបអនុស្សារវីយ៍លើកទី២០នៃទិវា ប្រក្រតីទំនាក់ទំនងការទូតវៀតណាម-អាមេរិក។
សមាជិកសភាអាមេរិកចេញសេចក្ដីថ្លែងការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនងជាមួយវៀតណាម
សមាជិកព្រឹទ្ធសភាអាមេរិកលោក Sheldon Whitehouse (រូបថត៖urbantimes.co) (VOVworld) - សមាជិកព្រឹទ្ធសភាអាមេរិកលោក Sheldon Whitehouse នាថ្ងៃ ទី១៤ កក្កដា បានចេញសេចក្ដីថ្លែងការណ៍រំលឹកខួបអនុស្សារវីយ៍លើកទី២០នៃទិវាប្រក្រ តីទំនាក់ទំនងការទូតវៀតណាម-អាមេរិក។សេចក្ដីថ្លែងការណ៍របស់ លោក Sheldon  Whitehouse បានសង្កត់ធ្ងន់ថា​ ២០ឆ្នាំប្រក្រតីទំនាក់ទំនងជារបត់ ប្រវត្តិសាស្ត្រ១ ហើយប្រទេសទាំង២បានឆ្លងកាត់រាល់ស្លាកស្នាមរបួសដោយ សង្គ្រាមនិងឆ្ពោះទៅ អនាគត ក្លាយទៅជាដៃគូនិងជាមិត្តភក្ដិ។ប្រជាជនអាមេរិកនិង វៀតណាមអាចមាន មោទនភាពអំពីការីកចំរើននានាដែលប្រទេសទាំង២ទទួលបាន ក្នុងការកសាង ខឿនសន្តិភាពនិងចំណងមិត្តភាពយូរអង្វែង។សេចក្ដីថ្លែងការណ៍នេះក៏បានសង្កត់ ធ្ងន់ដែរថា ដំណើរទស្សនកិច្ចនៅអាមេរិករបស់លោកអគ្គលេខា បក្សកុម្មុយនីស្ត វៀតណាម Nguyen Phu Trong ជាដំណើរទស្សនកិច្ចប្រវត្តិ សាស្ត្រ១។ក្នុងដំណើរ ទស្សនកិច្ចនេះ ភាគីទាំង២បានពិភាគ្សាអំពីរាល់ផល ប្រយោជន៍រួមនិងឱកាស ដើម្បីរឹតបណ្ដឹងកិច្ចសហប្រតិបតិ្តការថែមទៀតក៏ដូចជា ដោះស្រាយលើផលវិ បាកដោយសង្គ្រាមផងដែរ៕