សមាជិកសភាអ៊ីតាលីអំពាវនាវឲ្យទ្វីបអឺរ៉ុបឡើងសម្លេងអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត
16/07/2015 09:18
(VOVworld) - បណ្ដាសមាជិកសភាអ៊ីតាលីបានអំពាវ នាវឲ្យរដ្ឋាភិបាលប្រទេស នេះនិងប្រទេសអឺរ៉ុបនានា ឡើងសម្លេងយ៉ាងខ្លាំងក្លាអំពីសកម្មភាពរំលោភច្បាប់ អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត។

(VOVworld) - នាថ្ងៃទី១៤ កក្កដា ក្នុងសម័យសួរដេញដោលនៅគណៈកម្មាធិការកិច្ច ការបរទេសនៃសភាជាន់ទាបអ៊ីតាលីអំពីបញ្ហាសមុទ្រខាងកើតនិងស្ថានភាពសន្តិ សុខតំបន់ បណ្ដាសមាជិកសភាអ៊ីតាលីបានអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសនេះនិង ប្រទេសអឺរ៉ុបនានាឡើងសម្លេងយ៉ាងខ្លាំងក្លាអំពីសកម្មភាពរំលោភច្បាប់អន្តរជាតិ របស់ចិននៅសមុទ្រខាងកើត។អញ្ជើញចូលរួមសម័យសួរដេញដោលនេះ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតា លីលោក Nguyen Hoang Long បានអះអាងនូវអធិប តេយ្យភាពរបស់វៀតណាម ចំពោះបណ្ដាកោះនៅសមុទ្រខាងកើត។ទស្សនៈមុនក៏ ដូចជាក្រោយរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតគឺភាគីនា នាគោរពស្ថានភាពដើម ពុំ ប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះ ស្រាយជំលោះតាមសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ភាព បូរណ ភាពដែនដីនិងសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុ សញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្ត ការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕
Related





