សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់
19/02/2016 08:37
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាសមាជិកសភា គណៈបក្ស Samopomoch បានសម្រេចចាកចេញពី សម្ព័ន្ធភាពកាន់អំណាចនៅរដ្ឋសភាអ៊ុយក្រែន។ដោយ ហេតុនេះ សម្ព័ន្ធភាពកាន់អំណាចក្រោមការដឹកនាំ របស់ប្លុក Petr Poroshenko នៃប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានបាត់បង់អាសនៈភាគច្រើន នៅរដ្ឋសភានិងត្រូវបានរំសាយ។

សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់ (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាសមាជិកសភាគណៈបក្ស Samopomoch បានសម្រេចចាកចេញពីសម្ព័ន្ធភាពកាន់អំណាចនៅរដ្ឋសភាអ៊ុយក្រែន។ដោយ ហេតុនេះ សម្ព័ន្ធភាពកាន់អំណាចក្រោមការដឹកនាំរបស់ប្លុក Petr Poroshenko នៃប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានបាត់បង់អាសនៈភាគច្រើន នៅរដ្ឋសភានិងត្រូវបានរំសាយ។ ប្រធានគណៈបក្ស Samopomoch លោក Oleg Berezyuk បានពន្យល់សេក្តីសម្រេចនេះដោយសាររឿងអាស្រូវនៅរដ្ឋសភានា ថ្ងៃ ទី ១៦ កុម្ភៈ កន្លងទៅ ក្នុងពេលសមាជិកសភានានាមិនអាចរំសាយរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី Arseny Yasenyuk។ លោក Berezyuk បានឲ្យដឹងថា៖ ប្រជាជនអ៊ុយក្រែនមិនអាចយល់ព្រមការសមគំនិតជាមួយគ្នារវាងមជ្ឈដ្ឋាន ថ្នាក់ ដឹកនាំប្រទេសជាតិនិងមជ្ឈដ្ឋានសេដ្ឋីសំដៅពង្រឹងនិងពង្រីកអំណាច នៅរដ្ឋសភា ឡើយ។ ទង្វើនេះបានរំលោភលើចរិតលក្ខណៈស្របច្បាប់របស់ រដ្ឋាភិបាលអ៊ុយក្រែននិងយន្តការរដ្ឋដែលនាំមកនូវការរំសាយសម្ព័ន្ធភាពកាន់ អំណាច៕
Related





