សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមលាតត្រដាងអនុវត្តផែនការឆ្នាំ២០១៥
16/01/2015 11:33
(VOVworld) - សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀត ណាម ត្រូវតាមដានឲ្យបានជាប់អំពីបំរ៉ែបំរួលរបស់តំលៃ ឧស្ម័នដើម្បីមានផែនការសមស្របក្នុងការវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងមានដំណោះស្រាយដើម្បីធានា សុវត្ថិភាព ស្ថិរភាពនិងសន្តិសុខសំរាប់សំណង់ប្រេងឧស្ម័ន ក្នុងកាលៈទេសៈសភាពការណ៍ នៅសមុទ្រ ខាងកើតកើតមានឡើងដ៏ស្មុគស្មាញ។
(VOVworld) - សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ត្រូវតាមដានឲ្យបានជាប់ អំពីបំរ៉ែបំរួលរបស់តំលៃឧស្ម័នដើម្បីមានផែនការសមស្របក្នុងការវិនិយោគ ធ្វើអាជី វកម្ម ព្រមទាំងមានដំណោះស្រាយដើម្បីធានាសុវត្ថិភាព ស្ថិរភាពនិងសន្តិសុខ សំរាប់សំណង់ប្រេងឧស្ម័ន ក្នុងកាលៈទេសៈសភាពការណ៍នៅសមុទ្រខាងកើត កើតមានឡើងដ៏ស្មុគស្មាញ។នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Hoang Trung Hai នៅសន្និសីទបូកសរុបការងារឆ្នាំ២០១៤ និង លាតត្រដាងអនុវត្តផែនការសំរាប់ឆ្នាំ២០១៥របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន ជាតិវៀតណាម។លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ តំណាងរបស់ PVN ទទួលទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល (រូបថត៖TTXVN) “ខណៈដែលតំលៃប្រេងឧស្ម័នមានចំរ៉ែបំរួល សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ វៀតណាម (PVN) បានកសាងវិធានការដាក់ជូនរដ្ឋាភិបាលឲ្យទាន់ពេលវេលា។ PVN ត្រូវតាមដានឲ្យបានជាប់អំពីបំរ៉ែបំរួលដើម្បីមានវិធិការសមស្រប ព្រម ទាំងឃ្លាំមើលផែនការផលិតកម្ម និងធានាសន្តិសុខ។ផលិតកម្មនិងការធ្វើអាជី វកម្មត្រូវធានាបានសុវត្ថិភាព ផ្សាភ្ជាប់ជាមួយកិច្ចការពារអធិបតេយ្យភាព ដែនដី”។ តាមរបាយការណ៍របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន ក្នុងឆ្នាំ២០១៤ សម្ព័ន្ធ ក្រុមហ៊ុនបានសំរេចហួសកំរិនៃគោលដៅផែនការទាំងឡាយដែលបានដាក់ ចេញ៕
Related





