VOV WorldVOV World
សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien បានបើកឲ្យដំណើរការជាផ្លូវការ
30/09/2017 08:51
(VOVWORLD) -នាថ្ងៃទី២៩កញ្ញា នៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវបានរៀបចំពិធីបើកឲ្យ ដំណើរការនិងប្រគល់សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញ។
សំណង់អាគារអនុស្សវរីយ៍លោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien បានបើកឲ្យដំណើរការជាផ្លូវការ
អាគារអនុស្សវរីយ៍ លោកប្រធានហូជីមិញ សំណង់នេះ ជាអំណោយរបស់រដ្ឋាភិបាលឡាវជូនចំពោះរដ្ឋាភិបាល វៀតណាម ដែលស្ថិតនៅ មណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ អាគារនេះត្រូវបាន រចនាជាពីរជាន់ពោរពេញទៅដោយអត្តសញ្ញាវប្បធម៌ឡាវ។ ចំណុចពិសេសនៃ សំណង់នេះ គឺលំហតាំងបង្ហាញរូបភាពស្តីពីចំណងសាមគ្គីភាព ជិតស្និទ្ធ រវាងបក្សទាំងពីរ រដ្ឋាភិ បាលទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ឡាវនិង វៀតណាម និងលំហតាំងបង្ហាញនូវវត្ថុអនុស្សវរីយ៍របស់លោកប្រធានហូជី មិញ និងប្រធាន Kaysone Phomvihane ផងដែរ៕