សម្តេចប៉ាប Francis ទី ១ ជួបជាមួយប្រធានរដ្ឋគុយបា លោក Raul Castro
11/05/2015 08:13
(VOVworld) – ប្រធានរដ្ឋគុយបា លោក Raul Castro បាន មកបំពេញទស្សនកិច្ចនៅ បុរី វ៉ាទីកង់និងមានជំនួបជាមួយ សម្តេចប៉ាប Francis ទី ១។

សម្តេចប៉ាប Francis ទី ១ ជួបជាមួយប្រធានរដ្ឋគុយបា លោក Raul Castro (Image: VNA) (VOVworld) – ប្រធានរដ្ឋគុយបា លោក Raul Castro បានមកបំពេញទស្សនកិច្ចនៅបុរី វ៉ាទីកង់និងមានជំនួបជាមួយសម្តេចប៉ាប Francis ទី ១។ នាថ្ងៃទី ១០ ឧសភា ថ្លែងមតិ បន្ទាប់ពីជំនួបជាមួយសម្តេចប៉ាប Francis ទី ១ លោកប្រធានរដ្ឋគុយបាបានថ្លែង អំណរគុណសម្តេចប៉ាបដោយសារមានការរួមវិភាគទានដ៏ធំធេងក្នុងការជួយ ឧបត្ថម្ភគុយបានិងអាមេរិកប្រក្រតីទំនាក់ទំនង។ តាមអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់ លោក Federico Lombardi បានឲ្យដឹងថា៖ ក្នុងជំនួបពោលខាងលើ ភាគីទាំង ២ បាន ផ្តោតទៅលើការងារត្រៀមរៀបចំសំរាប់ដំណើទស្សនកិច្ចរបស់សម្តេចប៉ាបនៅ គុយបានាខែកញ្ញាខាងមុខ។ ក្នុង ដំណើទស្សនកិច្ចនៅអ៊ីតាលីនិងបុរីវ៉ាទីកង់ នាថ្ងៃទី ១០ ឧសភា លោកប្រធានរដ្ឋគុយបា លោក Raul Castro បានជួបចរចារ ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi។ ក្នុងសន្និសីទកាសែតបន្ទាប់នោះ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានអះអាងនូវការខំប្រឹងប្រែងសហប្រ តិបត្តិការរវាងអ៊ីតាលីនិងគុយបាអភិវឌ្ឍន៍ឲ្យ បានខ្លាំងក្លាថែមទៀត៕
Related





