នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាលើកដំបូងដែលសម្តេចប៉ាបដែលកើតនៅសហរដ្ឋអាមេរិកបានប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ព្រះអង្គ។ បុរីវ៉ាទីកង់មិនបានបង្ហើបថា បេក្ខជនណាដែលសម្តេចប៉ាបលីអូបានបោះឆ្នោតឱ្យនោះទេ។

សម្តេចប៉ាបលីអូទី ១៤ ព្រះជន្ម ៧១ ព្រះវស្សា កើតនៅទីក្រុងឈីកាហ្គោ ហើយជាសម្តេចប៉ាបដំបូងគេដែលកើតនៅលើទឹកដីអាមេរិក។ យោងតាមគេហទំព័រ Will County Clerk ព្រះអង្គបានបោះឆ្នោតតាមប្រៃសណីយ៍ក្រោមឈ្មោះកំណើតរបស់ព្រះអង្គគឺ Robert Francis Prevost។

ការធ្លាក់ចុះនៃកម្រិតគាំទ្រចំពោះប្រធានាធិបតី ដូណាល់ ត្រាំ គឺជាការបង្កគ្រោះថ្នាក់ដល់សមាជិកគណបក្សសាធារណរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសំឡេងភាគច្រើននៅក្នុងសភាទាំងពីរនៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ចំពេលមានការមិនពេញចិត្តពីសាធារណជនចំពោះការចំណាយខ្ពស់ក្នុងការរស់នៅ និងសង្គ្រាមនៅអ៊ីរ៉ង់៕