VOV WorldVOV World
សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី
22/09/2016 09:26
(VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងSaint Petersburg (ប្រទេសរុស្ស៊ី) ​បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន​ដំណើការកិច្ចប្រជុំជាមួយគណៈប្រតិភូរដ្ឋាភិបាលរុស្ស៊ី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor Shuvalov។
សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី
សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី (VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងSaint Petersburg (ប្រទេសរុស្ស៊ី) ​បានប្រព្រឹត្ត ទៅកិច្ចប្រជុំលើកទី១៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្ដីអំពីកិច្ចស ហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន​ដំណើការកិច្ចប្រជុំជាមួយគណៈ ប្រតិភូរដ្ឋាភិបាលរុស្ស៊ី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor Shuvalov។  នៅទីនេះ ភាគីទាំងពីរបានពិនិត្យឡើង​វិញនូវស្ថានភាពអនុវត្តអនុស្សារណះ របស់កិច្ច ប្រជុំលើកទី១៨ ហើយឯកភាពថា៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគ ក្នុងឆ្នាំកន្លងទៅ បានអភិ​វឌ្ឍន៍ល្អ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន  បន្ទាប់ពីកិច្ចប្រជុំឧបនាយករដ្ឋ​មន្ត្រី លោក Trinh Dinh Dung បានវាយតំលៃថា៖​កិច្ច ប្រជុំលើកទី១៩ នេះ​ទទួលបានជោគជ័យ។ រីឯ ឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor Shuvalov​ សង្ឃឹមថា៖ នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តខំប្រឹងប្រែងទទួល អោយបានកិច្ចព្រមព្រៀង ក្នុងវិស័យធនាគារ សំណង់ ថាមពល ទេសចរណ៍ បង្កលក្ខណះ ងាយស្រួលដើម្បីបង្កើនការវិនិយោគទ្វេភាគី។ ឧបនាយករដ្ឋមន្ត្រី ទីមួយ លោក​ Igor Shuvalov ក៏បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពពិសេសរវាងវៀតណាម​និងរុស្ស៊ី ជា និច្ចកាលមានលក្ខណះងាយស្រួល ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី។           បញ្ជប់កិច្ចប្រជុំលើកនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung  និងឧបនាយករដ្ឋមន្ត្រី ទីមួយ រុស្ស៊ី លោក Igor Shuvalov បានចុះ​ហត្ថលេខា​លើ អនុស្សារណះយោគយល់គ្នា នៃកិច្ចប្រជុំលើកទី១៩​ គណៈកម្មាធិការអន្តររដ្ឋាភិបាល  វៀតណាម-រុស្ស៊ី ស្ដីអំពីកិច្ចសហប្រតិបត្តិការ​សេដុ្ឋកិច្ច​ ពាណិជ្ជកម្ម និងបច្ចេកទេស៕