VOV WorldVOV World
សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
22/12/2016 10:30
(VOVworld) – ក្រោយរយៈពេល ៣ ថ្ងៃធ្វើការដោយមាន ខ្លឹមសារសំខាន់ៗ​ នាព្រឹកថ្ងៃទី ២២ ធ្នូ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទ បញ្ចប់ សម័យប្រជុំលើកទី ៥។
សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​​ (VNA) (VOVworld) – ក្រោយរយៈពេល ៣ ថ្ងៃធ្វើការដោយមានខ្លឹមសារសំខាន់ៗ​ នាព្រឹក ថ្ងៃទី ២២ ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទ បញ្ចប់ សម័យប្រជុំលើកទី ៥។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ សម័យប្រជុំបិទបញ្ចប់ដោយមានការងារ ជាច្រើន។ សមាជិកសភាទាំងអស់បានផ្តល់មតិចំពោះលទ្ធផលនៃសម័យប្រជុំលើកទី ២ ហើយត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ៤។ គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់មតិអំពីពង្រាងសេចក្តីសម្រេចចិត្តស្តីពីបច្ចេក ទេស អធិប្បាយនិងបកស្រាយឯកសារច្បាប់របស់រដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍  ប្រធានរដ្ឋហើយចេញផ្សាយយន្តការកំណត់នីតិវិធីបែបបទអនុវត្តខ្លឹមសារទាក់ទិន មួយចំនួនក្នុងសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងគណៈប្រតិភូសមា ជិកសភា ផងដែរ៕