សម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិលើបញ្ហាសំខាន់ៗ
12/04/2014 08:34
Vovworld-សម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤មេសានៅទីក្រុងហាណូយ។

សម័យប្រជុំលើកទី២៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (cafef.vn) Vovworld-សម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាមនីតិកាលទី១៣នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤មេសានៅទីក្រុង ហាណូយ។សម័យប្រជុំនឹងពិភាគ្សាលើបញ្ហាសំខាន់ៗ ត្រៀមឲ្យសម័យប្រជុំលើក ទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ដែលនឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខ។ តាមគំរោង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិអំពីខ្លឹមសារ ផ្សព្វផ្សាយ សេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅអប់រំនិងពង្រាង គំរោងការផ្លាស់ប្តូរថ្មីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាឆ្នាំ២០១៥ជាដើម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិអំពី ការធ្វើវិសោធនកម្មបំពេញបន្ថែមអំពីសេចក្តីសំរេចចិត្តបោះឆ្នោតទំនុកទុកចិត្តអ្នក កាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនជ្រើសតាំងនិងអនុម័ត និងពង្រាង ច្បាប់មួយចំនួនទៀតផង៕
Related






