សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ
19/08/2015 10:14
(VOVworld)-បន្ទាប់ពីជាងមួយសប្តាហ៍ធ្វើការ នា រសៀលថ្ងៃទី១៨សីហា ក្រោម ការដឹកនាំរបស់ប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung

(VOVworld)-បន្ទាប់ពីជាងមួយសប្តាហ៍ធ្វើការ នារសៀលថ្ងៃទី១៨សីហា ក្រោមការ ដឹកនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung គណៈ កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចប់សម័យប្រជុំលើកទី៤០ ប្រកប ដោយជោគ ជ័យ។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិក្នុងសម័យបុ្រជុំ បិទបញ្ចប់សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មុននោះ ក្នុងការផ្តល់មតិអំពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា បណ្តាសមាជិកសភាបានចាត់ទុកថា ដើម្បីបន្តការផ្លាស់ប្តូរថ្មី លើកកំពស់ថែមទៀតគុណភាព និងប្រសិទ្ធិភាពនៃសម័យប្រជុំរដ្ឋសភាគឺបទ បញ្ជាផ្ទៃក្នុងសម័យប្រជុំរដ្ឋសភា ចាំបាច់ត្រូវធ្វើវិសោធនកម្មឲ្យបានសមស្រប តាម នោះ សេចក្តីព្រាងបំពេញបន្ថែមបានកំណត់ជាក់ស្តែងអំពីពេលវេលាប្រារព្ធ សម័យ ប្រជុំរដ្ឋសភា និងសេចក្តីកំណត់មួយចំនួនទៀត។ ចំពោះសេចក្តីកំណត់អំពីភ្ញៀវអញ្ជើញ នៅបណ្តាសម័យប្រជុំ លោកប្រធាន គណៈកម្មាធិការកិច្ចការបរទេស Ngo Duc Manh បានចាត់ទុកថា គប្បីបើកទូលាយ សមាសភាពភ្ញៀវអញ្ជើញ តាមទិសបង្កលក្ខណៈងាយស្រួលឲ្យប្រជាជន ទាក់ទង ផ្ទាល់ជាមួយបណ្តាសម័យប្រជុំនិងជួបសន្ទនាផ្ទាល់ជាមួយសមាជិកសភា។ “នៅវៀតណាមមានវិមានរដ្ឋសភា និងវិមានរដ្ឋសភាជាទីកន្លែងតំណាងប្រទេស ជាតិ។ ខ្ញុំមានបំណងផ្សាភ្ជាប់វិមានរដ្ឋសភាជាមួយការលើកកំពស់ចំណេះដឹង របស់ប្រជាជន ជាពិសេសគឺយុវជន និស្សិត ឲ្យយល់ច្បាស់អំពីយន្តការបោះ ឆ្នោត អំពីប្រជាធិបតេយ្យ អំពីដំណើរការសកម្មភាពរបស់រដ្ឋសភាយ៉ាងដូចម្តេច ទៀត ផង”។ ថ្លែងមតិបិទបញ្ចប់សម័យប្រជុំលើកទី៤០ លោក Nguyen Sinh Hung បាន ស្នើរស្ថាប័នមានសមិត្ថកិច្ចនានា ត្រូវសហការយ៉ាងជិតស្នីទ្ធ ដើម្បីបំពេញ បន្ថែម កែលំអរ ជាពិសេសលើបណ្តាសេចក្កីព្រាងច្បាប់ ដែលនឹងដាក់ជូនសន្និ សីទ្ធិតំ ណាងរដ្ឋសភាជំនាញ ដែលគ្រោងនឹងប្រារព្ធនាថ្ងៃទី២៤សីហាខាងមុខ៕
Related





