VOV WorldVOV World
សម័យប្រជុំប្រចាំខែមេសាឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម
29/04/2014 11:12
(VOV)_នាថ្ងៃទី ២៩ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាល ​ប្រចាំខែមេសាឆ្នាំ២០១៤។
សម័យប្រជុំប្រចាំខែមេសាឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម
          នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung ធ្វើអធិបតីសម័យប្រជុំ ប្រចាំខែមេសា (រូបថតៈVGP/Nhật Bắc )  (VOV)_នាថ្ងៃទី ២៩ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ២០១៤។  ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dungបានអះអាងថា៖សភាពការណ៍សេដ្ឋកិច្ច  សង្គម ក្នុងរយៈពេល៤ខែដើមឆ្នាំ​២០១៤នេះបានមានបំរ៉ែបំរួលយ៉ាងសកម្មជាច្រើន លើគ្រប់វិស័យ។ លោក​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរដ្ឋាភិបាល ​និងរដ្ឋ អំណាច​តំបន់នានា ​ត្រូវប្រមូលផ្តុំដោះស្រាយតម្រូវការទូទៅរបស់ខឿនសេដ្ឋកិច្ច  ដើម្បីធានាល្បឿនកំណើន តាមរយៈការជំរុញល្បឿន​រំដោះទុនវិនិយោគពីថវិកាទុន  ​ODA និងបង្កលក្ខណះរំដោះទុនវិនិយោគផ្ទាល់ពីបរទេស…។ល។ លោក​នាយក​រដ្ឋ មន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “កំណើននិងការងារធ្វើគឺផ្អែកទៅលើការបង្កើនតម្រូវការទូទៅ។ ឥឡូវនេះ យើងប្រមូលផ្តុំជំរុញការរំដោះទុន។ ក្នុងលក្ខណៈម៉ាក្រូសេដ្ឋកិច្ច តម្លៃទាបដូច្នេះ  គឺ​លក្ខណះស្រួល។ ជម្រុញការរំបោះទុនវិនិយោគសំណង់ជាសារវ័ន្ត ផ្សាភ្ជាប់ ជាមួយការធានាគុណភាពសាងសង់សារវន្ត​និងគុណភាពឥណទាន”។           នាយករដ្ឋមន្រ្តីក៏បានស្នើរក្រសួងផ្នែកនានា ខំប្រឹងបង្រែបរិយាកាសវិនិ យោគ ធ្វើអាជីវកម្ម ជម្រុញទីផ្សារអចលនវត្ថុជាដើម។ នាយករដ្ឋមន្រ្តីក៏បាន សំណូមពរ ក្រសួងផ្នែកនានា បង្កើនរាល់វិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរក្នុង ពិធីបុណ្យថ្ងៃទី៣០មេសា និងទីវាពលកម្មអន្តរជាតិទី១ឧសភាផងដែរ៕