សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនីតិកាលទី១១
02/10/2012 08:46
VOV-នាថ្ងៃទី២តុលា សន្និបាតលើកទី៦គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនីតិកាលទី១១បានបន្ត ពិភាគ្សាផ្ដល់មតិអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រាងថវិការរដ្ឋឆ្នាំ ២០១៣ និងបន្តរៀបចំផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាព អង្គភាពអាជីវកម្មរដ្ឋគោលនយោបាយច្បាប់អំពីដីធ្លីជាដើម។

សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនីតិកាលទី១១ VOV-នាថ្ងៃទី២តុលា សន្និបាតលើកទី៦គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្ដ វៀតណាមនីតិកាលទី១១បានបន្តពិភាគ្សាផ្ដល់មតិអំពីស្ថានភាព សេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រាងថវិការ រដ្ឋឆ្នាំ២០១៣ និងបន្តរៀបចំផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពអង្គភាព អាជីវកម្មរដ្ឋគោលនយោបាយច្បាប់អំពីដីធ្លីជាដើម។ មុននោះនៅពិធីបើក សន្និបាតនាថ្ងៃទី១តុលា អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម Nguyen Phu Trong បានអះអាងថាក្រុមបញ្ហាចំនួន៣ដែលមជ្ឈឹមប្រមូលផ្តុំពិភាគ្សានៅសន្និបាតលើក នេះមានសារៈសំខាន់ណាស់។ ស្ដីពីការងារកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹម បក្សការិយាល័យនយោបាយគណៈលេខានិងបណ្ដាដំណែងថ្នាក់ដឹកនាំស្នូល របស់បក្សនិងរដ្ឋ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតលើក នេះមជ្ឈឹមភាគច្រើនបានប្រមូលផ្ដុំផ្ដល់មតិអំពីគោលដៅសំណូមពរទស្សនៈ គោលការណ៍ខ្លឹមសារនៃការកសាងការងារកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖ “ខ្លឹមសារការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សការិយាល័យ នយោបាយគណៈលេខានិងបណ្ដាតំណែងថ្នាក់ដឹកនាំស្នូលរបស់បក្សនិងរដ្ឋ រួមមានសំណូមពរបទដ្ឋានចំពោះតំណែងជាក់ស្ដែង វ័យអាយុចូលរួមការងារ កម្មាភិបាលជាដើម។ ក្រោយពេលមជ្ឈឹមឯកភាពអំពីបណ្ដាបញ្ហាសំខាន់នេះនិងគណៈកម្មាធិការមជ្ឈឹមបក្សផ្សព្វផ្សាយសេចក្តីសំរេចចិត្តការិយាល័យនយោបាយនឹងបញ្ជាណែនាំការកសាងផែនការជាក់ស្ដែងគណៈកម្មាធិការមជ្ឈឹមបក្សការិយាល័យនយោបាយគណៈលេខានិងបណ្ដាដំណែងថ្នាក់ដឹកនាំស្នូលរបស់បក្សអាណាត្តិ២០១៦-២០២១និងបណ្ដាអាណាត្តិជាបន្ត។” សន្និសីទមជ្ឈឹមលើកទី៦ (នីតិកាលទី១១)គ្រោងនឹងធ្វើការដល់ថ្ងៃទី១៥តុលា៕
Related
More






