សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀតណាមប្រារព្ឋឡើង ។
08/05/2014 08:25
ព្រឹកថ្ងៃទី៨ឧសភា សន្និបាតមជ្ឈឹមលើកទី៩របស់បក្ស កម្មុយនិស្តវៀតណាមនីតិកាលទី១១ត្រូវបានប្រារព្ឋឡើង នៅរដ្ឋធានីហាណូយ(ប្រទេសវៀតណាម)ក្រោមអធីបតី ភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកម្មុយនិស្តវៀតណាម។

លោក Nguyen Phu Trong អគ្គលេខា បក្សកម្មុយនិស្តវៀតណាម(រូបថត VNA) Vovworld-ព្រឹកថ្ងៃទី៨ឧសភា សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀត ណាមនីតិកាលទី១១ត្រូវបានប្រារព្ឋឡើងនៅរដ្ឋធានីហាណូយ(ប្រទេសវៀតណាម) ក្រោមអធីបតីភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកម្មុយនិស្តវៀត ណាម។នៅសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមនឹងពិភាក្សាអំពីខ្លឹមសារជា ច្រើន។ក្នុងនោះមានការបូកសរុបការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ នីតិកាលទី៨ស្តីពីការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿនពោរ ពេញទៅដោយអត្តសញ្ញាណជាតិគំរោងស្តីពីឯកសារដាក់ជូនមហសន្និបាតលើកទី ១២របស់បក្សក៍ដូចជាការយកសន្លឹកទំនុកទុកចិត្តតាមស្មារតីនៃសេចក្តីសម្រេចចិត្ត មជ្ឈឹមបក្សលើកទី៤នីតិកាលទី១១ស្តីពីការកសាងបក្សនិងបញ្ហាសំខាន់មួយចំនួន ទៀតផង។ ស្តី អំពី កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមលោក Nguyen Phu Trongស្នើរ សន្និបាតប្រមូលផ្តុំពិភាក្សាវាយតំលៃរាល់សមិទ្ឋិដែលទទួលបានក្រោយរយះពេល១៥ ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ស្តីពីការកសាងនិងអភិវឌ្ឍន៍ខឿន វប្បធម៌វៀតណាមជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជាតិក៍ដូចជាកង្វះ ខាតដើម្បីដកពិសោធន៍។ជាពិសេសគឺវាយតំលៃដ៍ត្រឹមត្រូវនូវភាពអន់ថយខាងសីលធម៌របៀបរស់នៅឧត្តម គំនិតបដិវត្តន៍និងជំងឺស្នាដៃជាដើម។លោកអគ្គលេខាក៍បានស្នើរមជ្ឈឹមពិនិត្យមើល ការចាំបាច់ក្នុងការបន្តនិងបំពេញ សេចក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ដើម្បីចេញ ផ្សាយសេចក្តីសំរេចចិត្តថ្មីស្តីពីការអភិវឌ្ឍន៍ខឿនវប្បធម៌និងមនុស្សវៀតណាម។ ស្តីអំពីទិសដៅត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១២របស់បក្សមលោក Nguyen Phu Trongលើកច្បាស់ថា៖ មហាសន្និបាតលើកទី១២គ្រោងរៀបចំឡើងនាដើមឆ្នាំ ២០១៦។មជ្ឈឹមនឹងស្រាវជ្រាវបណ្តាឯកសារយ៉ាងម៉ត់ចត់ព្រមទាំងរផ្តល់តិអំពី ប្រធានបទសតិអារម្មណ៍បញ្ជានៃមហាសន្និបាត។ល។ អំពីការកសាងបក្សរដ្ឋអំណាចស្អាតស្អំនិងមាំមួនលោកអគ្គលេខាសំណូមពរមជ្ឈឹម ពិភាក្សាអំពីបញ្ហានានាដែលមានមតិខុសពីគ្នានិងសារសំខាន់នៃបែបបទបោះឆ្នោត ក្នុងបក្សរក្សាខ្ជាប់គោលការណ៍ប្រមូលប្រជាធិបតេយ្យក្នុងបក្ស។ ស្តីពីការយកសន្លឹកទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំគ ណះកម្មាធិការបក្សកម្មាភិបាល ដឹកនាំក្នុងស្ថាប័នរបស់បក្សរណសិរ្យមាតុភូមិនិងអង្គការនយោបាយសង្គមលោក Nguyen Phu Trong អះ អាងថា៖នេះជាការផ្តើមគំនិតដ៍ត្រឹមត្រូវនិងចាំបាច់ទាំងស្រុង។នៅសន្និបាតលើកនេះមជ្ឈឹមគប្បីពិភាក្សាកំណត់លទ្ឋផលដែលបានសម្រេចក៍ដូច ជារាល់បញ្ហាដែលត្រូវកែសម្រួលបំពេញបន្ថែមរួមមតិចំពោះពេលវេលាយកសន្លឹក ទំនុកទុកចិត្តមុខសញ្ញាយកសន្លឹកទំនុកទុកចិត្តខ្លឹមសាររូបភាពនិងការប្រកាស លទ្ឋផលនៃការ យកសន្លឹកទំនុកទុកចិត្តជាចំហរជាដើម៕
Related
More





