សន្និសិទ Online ស្តីអំពីការបូកសរុបសកម្មភាពបង្កាប្រឆាំង AIDS គ្រឿងញៀននិងពេស្យាចារ
13/06/2014 09:36
(VOVworld)-នាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋមន្រ្តី វៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិ ការជាតិទទួលបន្ទុកបង្ការប្រឆាំង AIDS

(VOVworld)-នាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកបង្ការប្រឆាំង AIDS និងគ្រឿងញៀន ពេស្យាចារ បានធ្វើជាអធិបតីសន្និសីទ Online ទូទាំងប្រទេស សំដៅបូកសរុប សកម្មភាព៦ខែដើមឆ្នាំ២០១៤ របស់គណៈកម្មធិការនៅតំបន់នានា។ ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VGP/Quang Hiếu) តាមរបាយការណ៍របស់គណៈកម្មាធិការបង្ការប្រឆាំង AIDS និងគ្រឿងញៀន ពេស្យាចារបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ ករណីឆ្លងមេរោគ HIV បានថយចុះ២៦% នឹងចំនួនអ្នកស្លាប់ដោយ AIDS ថយចុះ៤៨% បើប្រៀបនឹងរយៈ ពេលដូចគ្នា នាឆ្នាំទៅមិញ។ ប៉ុន្តែ តាមក្រសួងសុខាភិបាលថា កម្រិតថយចុះការឆ្លងមេរោគ HIV/AIDS អស្ថិរភាព។ នៅតំបន់ព្រៃភ្នំមួយចំនួន ការឆ្លងមេរោគHIV/AIDS ស្ថិតក្នុងកម្រិត ខ្ពស់ លំបាកក្នុងការគ្រប់គ្រងនិងកំពុងមានការកើនឡើង។ ដោយរងឥទ្ធិពលរបស់ស្ថានភាពជនល្មើសគ្រឿងញៀនលើពិភពលោក និង តំបន់ ដូច្នេះ សកម្មភាពនៃឧក្រិដ្ឋកម្មជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅវៀត ណាមនៅតែស្មុគ្រស្មាញ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ វៀតណាមចាប់បាន មុខសញ្ញាអំពីគ្រឿងញឿនចំនួន១៥ពាន់នាក់ ដកហូតបានរូអ៊ីនចំនួន៤៨០គីឡូ ក្រាម៕
Related






