VOV WorldVOV World
សន្និសីទ online ទប់ទល់ជាបន្ទាន់នឹងអាសន្នរោគ គ្រុនផ្តាសាយបក្សី
19/02/2014 08:56
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ គណៈកម្មាធិការបញ្ជាណែ នាំជាតិក្នុងការបង្កាប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សី បានរៀបចំ សន្និសីទ online ជាមួយបណ្ដាខេត្តក្រុងសំដៅ ពិភាក្សាអំពីវិធានការទប់ទល់ជាបន្ទាន់នឹងអាសន្នរោគនេះ។
សន្និសីទ online ទប់ទល់ជាបន្ទាន់នឹងអាសន្នរោគ គ្រុនផ្តាសាយបក្សី
សន្និសីទ online ទប់ទល់ជាបន្ទាន់នឹងអាសន្នរោគគ្រុនផ្តាសាយបក្សី  (Image: baodientu.chinhphu.vn) (VOVworld) – ចំពោះមុខបំរ៉ែបំរួលស្មុគស្មាញនៃអាសន្នរោគគ្រុនផ្តាសាយបក្សី H5N1 និងគ្រោះអាសន្នផ្ទុះឡើងអាសន្នរោគគ្រុនផ្តាសាយបក្សាបក្សី H7N9 ដែលអាចឆ្លៀត ចូលនៅវៀតណាម នាថ្ងៃទី ១៨ កុម្ភៈ គណៈកម្មាធិការបញ្ជាណែនាំជាតិក្នុងការបង្កា ប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សីបានរៀបចំ សន្និសីទ online ជាមួយបណ្ដា ខេត្តក្រុងសំដៅពិភាក្សាអំពីវិធានការទប់ទល់ជាបន្ទាន់នឹងអាសន្នរោគនេះ។ នៅ សន្និសីទលើកនេះ ប្រធាននាយកដ្ឋានពេទ្យសត្វចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាម លោក Pham Van Dong បានឲ្យដឹងថា៖ ខេត្តចំនួន ១១ នៅវៀតណាម បានរកឃើញអាសន្នរោគគ្រុនផ្តាសាយបក្សី AH5N1។ វៀតណាមមិនទាន់រកឃើញ អាសន្នរោគគ្រុនផ្តាសាយបក្សី AH7N9 ទេ។ ប៉ុន្តែ មេរោគនេះបានរីករាយដាលនៅខេត្ត Guangxi របស់ចិន ដែលជាខេត្តព្រំដែនជាមួយវៀតណាម។ ដោយហេតុនេះ លទ្ធភាព ដែលមេរោគ​ពោលខាងលើអាចរីករាលដាលចូលដល់វៀតណាមគឺខ្ពស់ណាស់។ថ្លែងមតិបញ្ជាណែនាំសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានស្នើថា៖ “យើងត្រូវអនុវត្តវិធានការឲ្យបានខ្លាំងក្លាថែមទៀត។ ជាបថម យើងត្រូវទប់ស្កាត់ បានអាសន្នរោគលើបក្សី ត្រូវការពារសុវត្ថិភាពសហគមន៍និងប្រជាជន។ ខ្ញុំស្នើ ឲ្យថ្នាក់ដឹកនាំខេត្តក្រុងបង្កើនការងារឃោសនា ប្រមូលផ្តុំទៅលើការបញ្ជាណែនាំ បណ្ដាស្ថាប័នអង្គភាពក្នុងតំបន់បង្កើនការងារឃោសនានេះ។” វៀតណាមនឹងផ្សព្វផ្សាយនឹងដាក់អនុវត្តខែរក្សាអនាម័យបង្ការអាសន្នរោគគ្រុន ផ្តាសាយបក្សីជា បន្ទាន់ក្នុងទូទាំងប្រទេសចាប់ពីថ្ងៃទី ២២ កុម្ភៈដល់ទី ២១ មិនា៕