VOV WorldVOV World
សន្និសីទពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់សមុទ្រ
29/05/2014 11:18
Vovworld-ចាប់ពីថ្ងៃទី២៧ដល់៣០ឧសភា នៅទីស្ដីការរបស់អង្គការ​សហប្រជាជាតិនៅទីក្រុង New York អាមេរិកបានប្រព្រឹត្តទៅសន្និសីទលើកទី​១៥ដំណើរការពិគ្រោះរបស់អង្គការសហប្រជាជាតិ
សន្និសីទពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់សមុទ្រ
សន្និសីទពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់សមុទ្រ (VOV)         Vovworld-ចាប់ពីថ្ងៃទី២៧ដល់៣០ឧសភា នៅទីស្ដីការរបស់អង្គការ​សហ ប្រជាជាតិនៅទីក្រុង New York អាមេរិកបានប្រព្រឹត្តទៅសន្និសីទលើកទី​១៥ ដំណើរការពិគ្រោះរបស់អង្គការសហប្រជាជាតិស្ដីពីមហាសាគរនិងច្បាប់​សមុទ្រ ជាមួយប្រធានបទ តួនាទីរបស់មជច្ឆា-ជលផលចំពោះសន្តិសុខ​ស្បៀង​អាហារ សកល។ នៅសន្និសីទលើកនេះ ប្រធានគណៈប្រតិភូវៀតណាមបាន​ថ្លែងមតិ អះអាងនូវតួនាទីសំខាន់របស់មច្ឆាជលផលចំពោះសន្តិសុខស្បៀង​អាហារ។          ប្រធានគណៈប្រតិភូវៀតណាមក៏ផ្ដោតទៅលើអំពើរបណ្ដាលភាពតានតឹង នាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើតជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់សកម្មភាព នេសាទត្រីសមស្របរបស់អ្នកនេសាទវៀតណាម។ ប្រធានគណៈប្រតិភូវៀត​ណាមបានលើកច្បាស់ថា សកម្មភាពនេសាទត្រីរបស់អ្នកនេសាទវៀតណាមត្រូវ​រារាំងដោយអំពើរមិនស្របច្បាប់ជាមួយកំរិតកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃពី ភាគីចិន ដូចជាការផ្សព្វផ្សាយបទហាមនេសាទត្រីជារៀងរាល់ឆ្នាំ ទប់ស្កាត់ដេញ​នាវានេសាទប្រព្រឹត្តគ្មានមនុស្សធម៍បណ្ដាលការខូចខាតដ៏ធ្ងន់ធ្ងរអំពីទ្រព​សម្បត្តិ ឲ្យអ្នកនេសាទវៀតណាម និងនាពេលថ្មីៗនេះគឺការដែលនាវាចិន​បុក​លិច​ទឹកនាវា នេសាទត្រីវៀតណាម១គ្រឿង។​ ធ្ងន់ធ្ងរជាងទៀត ចិនបានដាក់​ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់​ខ្ពង់​រាបបាតសមុទ្ររបស់ វៀតណាមរួមជាមួយសកម្មភាពរបស់នាវាការពាររាប់​រយបានរំលោភទៅលើច្បាប់ អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី​ច្បាប់សមុទ្រឆ្នាំ១៩៨២៕